បាល់ទាត់អន្តរជាតិ
Sevilla នឹងបញ្ជូន Alex Telles ឲ្យត្រឡប់មក Old Trafford វិញនៅចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែការពារ Alex Telles នឹងត្រឡប់មកកាន់ក្លឹបបិសាចក្រហម Manchester United របស់ខ្លួនវិញនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយក្លឹប Sevilla សម្រេចចិត្តមិនចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់កីឡាកររូបនេះឡើយ។ បុរសវ័យ 30 ឆ្នាំរូបនេះ បានចូលរួម Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហាឆ្នាំមុន។
Alex Telles ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើង បន្ទាប់ពីបិសាចក្រហមបានចុះហត្ថលេខាលើខ្សែការពារចំណូលថ្មី Tyrell Malacia ដើម្បីប្រជែងតំណែងលេងជាមួយ Luke Shaw។ ទោះជាយ៉ាងណាក៏ដោយ Alex Telles បានក្លាយជាកីឡាករធម្មតាៗ និងមិនសូវលេចធ្លោរឡើយសម្រាប់ក្លឹបអេស្ប៉ាញ Sevilla នៅរដូវកាលឆ្នាំ 2022-2023 នេះ ដោយបង្ហាញខ្លួនបាន 26 ប្រកួត និងរួមចំណែក Assists បាន 3 ដង។
យោងតាម Estadio Deportivo បានឲ្យដឹងថា Sevilla មិនមានបំណងទិញផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅចុងបញ្ចប់នៃរដូវកាលឡើយ។ មានន័យថា គាត់នឹងត្រូវត្រឡប់ទៅ Old Trafford វិញ នៅចុងបញ្ចប់នៃរដូវកាលដែលលក្ខខណ្ឌនៃការខ្ចីជើងអស់សុពលភាព។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!