បាល់ទាត់អន្តរជាតិ
Aston Villa ចាប់អារម្មណ៍ផ្ទេរខ្សែប្រយុទ្ធ Romelu Lukaku
ក្លឹប Aston Villa ត្រូវបានគេលើកឡើងថា បានកំណត់គោលដៅលើខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Romelu Lukaku ដែលការផ្ទេរអាចនឹងកើតឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះកំពុងខ្ចីជើងនៅ Inter Milan ប៉ុន្តែក្លឹបយក្សនៅអ៊ីតាលីមួយនេះ មិនមានគម្រោងទិញផ្ដាច់កុងត្រារបស់គាត់ឡើយ ហើយ Romelu Lukaku នឹងត្រូវត្រឡប់មកអង់គ្លេសវិញ នៅពេលចប់ភារកិច្ចខ្ចីជើង។
យ៉ាងណាមិញ Romelu Lukaku ជាកីឡាករដែលតោខៀវ Chelsea ចុះហត្ថលេខាមក Stamford Bridge ជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ 97.5 លានផោន។ ផ្ទុយមកវិញ ទម្រង់លេងរបស់គាត់មិនសមប្រកបតាមការចង់បានរបស់ក្លឹបឡើយ និងត្រូវបាន Chelsea អនុញ្ញាតឲ្យខ្ចីជើងត្រឡប់ទៅ Inter Milan វិញ រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2022-2023។
ជាមួយគ្នានេះដែរ កីឡាករវ័យ 29 ឆ្នាំ Romelu Lukaku នៅតែមានទម្រង់លេងមិនសូវល្អដដែលនៅ San Siro ហើយត្រូវបានក្លឹប Inter Milan សម្រេចចិត្តឲ្យគាត់មក Chelsea វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ពី TodoFichajes បានឲ្យដឹងថា ក្លឹប Aston Villa កំពុងតាមដានពីស្ថានភាពរបស់ Lukaku ហើយបានត្រៀមទាក់ទងទៅកាន់តោខៀវ Chelsea ជុំវិញការផ្ទេរដែលនឹងដំណើរការនៅចុងរដូវកាល។ ក្លឹបតោខៀវ ត្រូវបានគេដឹងថា មិនមានគម្រោងក្នុងការប្រើប្រាស់ ខ្សែប្រយុទ្ធរូបនេះឡើយ ប្រសិនបើមានក្លឹបណាមួយចរចាចង់បានរូបគេក្នុងតម្លៃដែលអាចទទួលយកបាន នោះគេនឹងលក់គាត់ចេញតែម្ដង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ22 hours ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo