Connect with us

បាល់ទាត់អន្តរជាតិ

Barcelona និង​ក្លឹប​ធំៗ​ផ្សេង​ទៀត កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់ Bayer Leverkusen

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona, Real Madrid និង Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ Bayer Leverkusen គឺ​កីឡាករ Florian Wirtz។ កន្លង​មក​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ខកខាន​ក្នុង​ការ​ប្រកួត​ពាក់​កណ្តាល​រដូវកាល​ដំបូង នៃ​យុទ្ធនា​ការ​រដូវកាល 2022-2023 បន្ទាប់​ពី​បាន​រងរបួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុង​ខែ​មីនា ឆ្នាំ 2022។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចាប់តាំង​ពី​ជា​របួស​មក Florian Wirtz បាន​ត្រឡប់​​ចូលទីលាន​ប្រកួត​វិញ ជាមួយ​នឹង​ទម្រង់​លេង​នៅ​តែ​លេចធ្លោរ​ខ្លាំង ដោយ​ស៊ុតបញ្ចូលទី​បាន 2 គ្រាប់ និង Assists បាន 6 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 13 ប្រកួត។ ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​គាត់ បាន​ទាក់ទាញ​ចំណាប់​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប ដែល​រួម​ទាំង Barcelona ផង​ដែរ។

កន្លង​មក​មាន​ពាក្យចចាម​អារ៉ាម​មួយ​បាន​អះអាងថា Barcelona បាន​ទាក់ទង​ផ្ទាល់​ទៅ Florian Wirtz ប៉ុន្តែ​ក្រោយ​មក​កីឡាករ​រូបនេះ​បាន​បដិសេធថា វា​មិន​មែន​ជា​ការ​ពិត​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​របាយការណ៍​ថ្មីៗ​ចុង​ក្រោយ​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Barcelona នៅ​តែ​ចង់​បាន​តារា​ឆ្នើម​វ័យ​ក្មេង​រូប​នេះ ហើយ​ក៏​មាន​ក្លឹប Real Madrid និង Liverpool ផង​ដែរ ដែល​កំពុង​ឃ្លាំ​មើល​ពី​ទម្រង់​លេង​របស់​កីឡាករ​វ័យ 19 ឆ្នាំ​ដែល​កំពុង​រះចែងចាំង​រូបនេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២