បាល់ទាត់អន្តរជាតិ
Manchester United សម្រេចចិត្តលើអនាគតរបស់ Mason Greenwood
ក្លឹបបិសាចក្រហម Manchester United ពេលនេះកំពុងសម្លឹងមើលការបញ្ជូនខ្សែប្រយុទ្ធ Mason Greenwood ឲ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹបផ្សេងសម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករឆ្នើមរូបនេះ មិនបានលេងឲ្យបិសាចក្រហម ចាប់តាំងពីខែមករា ឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ក៏ដូចជាប្រើហឹង្សាលើមិត្តស្រីរបស់ខ្លួន។
ទោះជាយ៉ាងណា ការចោទប្រកាន់ទាំងអស់របស់តុលាការទៅលើកីឡាករវ័យ 21 ឆ្នាំត្រូវបានបិទចោលកាលពីខែកុម្ភៈដើមឆ្នាំនេះ ហើយ Mason Greenwood អាចមានសេរីភាពជាធម្មតា និងអាចបន្តអាជីពបាល់ទាត់របស់ខ្លួនវិញផងដែរ។ យ៉ាងណាពាក់ព័ន្ធនឹងរឿងនេះ បិសាចក្រហមនៅបន្តការស៊ើបអង្កេតផ្ទេរក្នុងផ្សេងទៀត មុនពេលសម្រេចពីអនាគតរបស់គាត់នៅ Old Trafford។
យ៉ាងណាមិញ ថ្មីៗនេះយោងទៅតាមរបាយការណ៍ពី MailOnline បានឲ្យដឹងថា ការស៊ើបអង្កេតផ្ទៃក្នុងរបស់បិសាចក្រហមកំពុងបន្ត ប៉ុន្តែក្លឹបបានពិចារណាត្រៀមឲ្យ Greenwood ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្រោយ។ របាយការណ៍នេះដែរ បានបន្ថែមថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះទំនងជាមិនខ្ចីជើងសម្រាប់ក្លឹបនៅ Premier League ឡើយ ដែលភាគរយខ្ពស់ គឺអាចជាក្លឹបនៅលីគអ៊ីតាលី អេស្ប៉ាញ រឺទួរគី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ