បាល់ទាត់អន្តរជាតិ
Aguero ថា Barcelona មិនបានព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីនាំយក Messi ត្រឡប់មកវិញឡើយ
អតីតខ្សែប្រយុទ្ធឆ្នើម Sergio Aguero បានរិះគន់ចំៗទៅលើអតីតក្លឹប Barcelona របស់ខ្លួនថា មិនបានព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីចុះហត្ថលេខានាំយក Lionel Messi មកវិញ នៅរដូវក្ដៅនេះឡើយ។ យ៉ាងណាមិញ Messi ពិតជាមានបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់របស់គាត់វិញ ហើយឪពុករបស់គាត់បានពិភាក្សាជាមួយប្រធានក្លឹបលោក Joan Laporta អំពីរឿងនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករដែលអ្នកគាំទ្ររបស់ Barcelona ចាត់ទុកថា ជាស្ដេចពពែនោះ មិនបានត្រឡប់ទៅ Camp Nou ដូចការរំពឹងទុកនោះទេ ហើយជំនួសវិញដោយការផ្ទេរទៅកាន់ Inter Miami។ នេះជាការសម្រេចចិត្តរបស់ Messi ខណៈដែល Barcelona បានបង្ហាញថា នៅតែមានឧបសគ្គជាច្រើន ទើបមិនអាចចុះហត្ថលេខាលើតារាឆ្នើមអាហ្សង់ទីនរូបនេះបាន។
ទាក់ទងនឹងរឿងនេះដែរ មិត្តជិតស្និទ្ធិបំផុតរបស់ Messi គឺ Sergio Aguero បានចាត់ទុកថា ទង្វើរបស់ Barcelona មិនគ្រប់គ្រាន់ និងខិតខំឲ្យអស់លទ្ធភាពរបស់ខ្លួន ដែលចង់បាន Messi មកវិញនោះឡើយ។ គាត់បានប្រាប់ ESPN ថា៖ “Barcelona មិនបានធ្វើអ្វីៗគ្រប់គ្រាន់ សម្រាប់ការវិលត្រឡប់របស់ Messi វិញទេ។ មានបញ្ហាជាមួយ La Liga និងស្ថានភាពសេដ្ឋកិច្ចផងដែរ។ Messi បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ដោយមិនរង់ចាំរហូតដល់វិនាទីចុងក្រោយ ដូចនៅឆ្នាំ 2021″។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!