បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើមួយរូបរបស់ក្លឹបបិសាចក្រហមថា Kai Havertz ដូចគ្នាជាមួយនឹង Mesut Ozil ដែរ
អតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United លោក Owen Hargreaves បានព្យាករណ៍ទុកជាមុនលើការចុះហត្ថលេខារបស់ Arsenal ជាមួយនឹងខ្សែបម្រើឆ្នើម Kai Havertz ដោយអះអាងថា ក្លឹបកាំភ្លើងធំនឹងមានពេលវេលាដ៏ល្អរបស់ខ្លួន ក្នុងរដូវកាលថ្មីខាងមុខនេះ។
យ៉ាងណាមិញ Hargreaves ជឿជាក់ថា Havertz ដូចគ្នានឹងអតីតកីឡាករម្នាក់របស់ក្លឹបកាំភ្លើងធំ Arsenal គឺខ្សែបម្រើ Mesut Ozil។ ដោយឡែកយើងបានដឹងហើយថា Mesut Ozil គឺជាអតីតកីឡាករដ៏អស្ចារ្យបំផុតមួយរូបរបស់ក្លឹបកាំភ្លើងធំ ហើយកីឡាកររូបនេះត្រូវបានគេចាត់ទុកថា ជាវីរបុរសរបស់ក្លឹបផងដែរ។
Hargreaves បាននិយាយប្រាប់ទៅកាន់ talkSPORT ថា៖ “ខ្ញុំស្រឡាញ់ Kai Havertz។ ខ្ញុំគិតថា គាត់មានទេពកោសល្យច្រើនណាស់។ ភាសាកាយវិការរបស់គាត់គឺដូចជា Mesut Ozil។ ខ្ញុំគិតថាគាត់យល់ខុស។ 70% គាត់អាចលេងនៅតំបន់កណ្តាលជាមួយក្រុមបាន។ ខ្ញុំគិតថា នៅពេលណាមួយគាត់ក៏ផ្តល់ឲ្យពួកគេនូវឱកាសដ៏ពិសេស ដែលអាចលេងនៅកន្លែងរបស់ Bukayo Saka, Martin Odegaard, និង Gabriel Jesus”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!