បាល់ទាត់អន្តរជាតិ
កីឡាករវ័យក្មេងល្អបំផុតទាំង 5 រូប ដែលនឹងរះចែងចាំងកាន់តែខ្លាំងនៅ Premier League រដូវកាលថ្មី
ពីមួយរដូវកាលទៅមួយរដូវកាល Premier League តែងនាំមកនូវកីឡាករក្មេងៗដែលមានទេពកោសល្យអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន។ នៅខណៈពេលដែលយើងកំពុងត្រៀមខ្លួនសម្រាប់ការបើកយុទ្ធនារដូវកាលឆ្នាំ 2023-2024 ក្រុមការងារយើងនឹងលើកយកការចាប់អារម្មណ៍កីឡាករវ័យក្មេងដែលមានទេពកោសល្យ 5 នាក់ ដែលអាចនឹងលេចធ្លោរកាន់តែខ្លាំងនៅលីគកំពូលរបស់អង់គ្លេសរដូវកាលថ្មីខាងមុខ។
1. Alejandro Garnacho (ក្លឹប Manchester United)
នៅពេលដែលយើងនិយាយពីកីឡាករវ័យក្មេង យើងមិនអាចរំលង Alejandro Garnacho បានឡើយ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះមានវ័យត្រឹមតែ 19 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទេពកោសល្យរបស់គាត់មិនត្រឹមតែអាចលេចធ្លោរខ្លាំងនៅរដូវកាលថ្មីប៉ុណ្ណោះទេ តែក៏ជាអនាគតកីឡាករឆ្នើមមួយរូបផងដែរ។
2. Bukayo Saka (ក្លឹបកាំភ្លើងធំ Arsenal)
ក្នុងវ័យ 21 ឆ្នាំប៉ុណ្ណោះ Bukayo Saka បានក្លាយជាតួអង្គដ៏សំខាន់សម្រាប់ក្លឹបកាំភ្លើងធំ Arsenal។ នៅរដូវកាលមុន ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានជួយឲ្យក្លឹបក្លាយជាជើងឯករងប្រចាំ Premier League ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង 11 Assists។
3. Julian Alvarez (ក្លឹប Manchester City)
Julian Alvarez គឺជាខ្សែប្រយុទ្ធកណ្ដាលដ៏មានទេពកោសល្យបំផុតមួយរូប ដែលទើបនឹងប្រឡូកក្នុងទឹកដី Premier League មួយរដូវកាលប៉ុណ្ណោះ។ ថ្វីត្បិតតែ Julian Alvarez មិនមែនជាជម្រើសដំបូងរបស់ក្លឹបក៏ដោយ ប៉ុន្តែគាត់តែងតែបង្ហាញនូវគុណភាពលើទីលានមិនចាញ់កីឡាករឆ្នើមៗផ្សេងទៀតនោះទេ។ អាយុត្រឹម 23 ឆ្នាំ Julian Alvarez បានស្គាល់ពានសព្វគ្រប់អស់ទៅហើយទាំងពាន Premier League, UCL និងជាពិសេសពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022។
4. Moises Caicedo (ក្លឹប Brighton)
Caicedo បានរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យជាមួយ Brighton កាលពីឆ្នាំមុន។ បច្ចុប្បន្នមានក្លឹបធំៗជាច្រើនចង់បានគាត់ជាពិសេស Arsenal និង Chelsea។ ខ្សែបម្រើសញ្ជាតិអេក្វាឌ័ររូបនេះមានវ័យ 21 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតម្លៃខ្លួនរបស់គាត់កើនឡើងរហូតដល់ 75 លានអឺរ៉ូ (ផ្អែកតាម Transfermarkt)។
5. William Saliba (ក្លឹបកាំភ្លើងធំ Arsenal)
កត្តាដ៏ធំបំផុតដែលរារាំងការប្រជែងដណ្តើមពានរបស់ Arsenal ជាមួយ Man City កាលពីរដូវកាលមុន គឺរបួសរបស់កីឡាករវ័យ 22 ឆ្នាំ William Saliba នៅពាក់កណ្តាលខែមីនា។ ដំបូងឡើយ Arsenal មាន 5 ពិន្ទុដាច់ពីលើ Man City ប៉ុន្តែនៅពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះរបួសមិនអាចចូលលេងបាន ទើបយើងដឹងថា គាត់ជាខ្សែការពារល្អប៉ុណ្ណាសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Footballcoin
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!