បាល់ទាត់អន្តរជាតិ
PSG ដាក់តម្លៃខ្លួនចន្លោះពី 70 ទៅ 80 លានអឺរ៉ូ សម្រាប់ Marco Verratti
ខ្សែបម្រើ Marco Verratti ត្រូវបានគេដឹងថា កាន់តែខិតជិតជាមួយនឹងការផ្ទេរទៅក្លឹប Al-Hilal ហើយ។ សម្រាប់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ PSG ចង់បានតម្លៃផ្ទេរចន្លោះពី 70 ទៅ 80 លានអឺរ៉ូ។ យ៉ាងណាក្លឹបយកនៅអារ៉ាប៊ីសាអូឌីត ប្រហែលជាមិនរុញរាចិត្តជាមួយនឹងទំហំទឹកប្រាក់នេះទេ។
គេបានដឹងថា ក្លឹប Al-Hilal និងខ្សែបម្រើ Marco Verratti បានព្រមព្រៀងគ្នាលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់អស់ហើយ ជាមួយនឹងកុងត្រារយៈពេលបីរដូវកាល។ បច្ចុប្បន្ន Marco Verratti នៅតែជាកីឡាករដ៏សំខាន់របស់ PSG ខណៈដែលគាត់ធ្លាប់បានឈ្នះពានជើងឯក Ligue 1 រហូតដល់ 9 ដង, ពាន French Super Cup ចំនួន 9 ដង និងជួយក្លឹបឲ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដងផងដែរ។
ជីវិតរបស់ Marco Verratti ជាមួយ PSG មិនបានរីករាយដូចពីមុនឡើយ ដោយអ្នកគាំទ្ររបស់ក្លឹបតែងតែរិះគន់ខ្លាំងៗចំពោះគាត់។ លើសពីនេះទៀត គេដឹងថា គាត់ក៏មានជម្លោះជាមួយគ្រូបង្វឹកថ្មីលោក Luis Enrique ផងដែរ។ Marco Verratti មិនពេញចិត្តនឹងវិធីសាស្ត្រនៃការដឹកនាំក្រុមរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ហើយចាប់តាំងពីពេលនោះមក គាត់ត្រូវបានផ្សារភ្ជាប់នឹងការចាកចេញទៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ahli និង Al-Hilal។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់