បាល់ទាត់អន្តរជាតិ
ក្រោយជួយ Inter Miami ឲ្យឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត Leagues Cup, Messi, Busquets និង Jordi Alba ជប់លៀងអបអរជាមួយប្រធានក្លឹប
តារាឆ្នើម Lionel Messi និងភរិយាម៉ឺនឆ្នាំ Antonela Roccuzzo របស់គាត់បានចូលរួមក្នុងពិធីជប់លៀងជាមួយ David Beckham និង Victoria Beckham បន្ទាប់ពីក្លឹបរបស់គាត់ Inter Miami បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត Leagues Cup ហើយ Sergio Busquets និង Jordi Alba ក៏បង្ហាញវត្តមាននៅក្នុងកម្មវិធីនោះដែរ។
វាជាកម្មវិធីដ៏ពិសេសមួយដែលលោក David Beckham បានរៀបចំឡើងសម្រាប់អតីតកីឡាករឆ្នើមរបស់ Barcelona ទាំងបីរូបនេះ។ ពិធីជប់លៀងនោះធ្វើឡើងនៅក្នុងភោជនីយដ្ឋានមួយដែលមានឈ្មោះថា Gekko ហើយត្រូវបានគេដឹងថា ជាកន្លែងដ៏ល្បីល្បាញមួយនៅ Miami។
យ៉ាងណាមិញ ក្រោយពីទទួលបានជ័យជម្នះ 4-0 ទៅលើ Charlotte FC ក្នុងការប្រកួត Leagues Cup នោះ ពួកគេនឹងមានភារកិច្ចបន្ទាប់ទៀត ដែលនឹងត្រូវជួបជាមួយក្រុម Philadelphia។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តរបស់ Inter Miami នឹងធ្វើឡើងនៅថ្ងៃទី 16 សប្ដាហ៍ក្រោយនេះ (ម៉ោង 6:00 ព្រឹក – ម៉ោងនៅកម្ពុជា)។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ4 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal