បាល់ទាត់អន្តរជាតិ
Bellingham មានស្ថិតិនៃការចាប់ផ្ដើមនៅក្លឹបថ្មី Real Madrid ល្អជាងអតីតកីឡាករឆ្នើម Cristiano Ronaldo
កីឡាករវ័យក្មេងដែលកំពុងឡើងជើងខ្លាំង Jude Bellingham បានបង្ហាញខ្លួនជាមួយក្លឹបថ្មីរបស់ខ្លួន Real Madrid នៅក្នុងការប្រកួតក្របខណ្ឌ La Liga ចំនួនពីរប្រកួតមកហើយ ហើយនៅក្នុងការប្រកួតទាំងពីរនេះ គាត់ស៊ុតបញ្ចូលទីបានរហូតដល់ 3 គ្រាប់ និង Assists ម្ដង។
ជាមួយនឹងការស៊ុតបញ្ចូលទីចំនួន 3 គ្រាប់ ក្នុងការបង្ហាញខ្លួនពីរលើកដំបូងរបស់គាត់ Jude Bellingham ត្រូវបានប្រៀបធៀបទៅនឹងស្ថិតិរបស់អតីតកីឡាករឆ្នើមក្លឹប Real Madrid គឺខ្សែប្រយុទ្ធ Cristiano Ronaldo។ យ៉ាងណា Jude Bellingham មានស្ថិតិល្អជាង Cristiano Ronaldo ខណៈដែលពីរប្រកួតដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ គាត់រកបានត្រឹមតែពីរគ្រាប់ប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងរបស់ Cristiano Ronaldo គឺជាការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្លឹប Deportivo de La Coruña ហើយមួយគ្រាប់ទៀត គឺរកបាននៅពេលដែល Real Madrid ប្រកួតទល់នឹង Espanyol។ យ៉ាងណា ការប្រកួតទីបីក្នុងអំឡុងពេលនោះ គឺជាការប្រកួតក្របខ័ណ្ឌ UEFA Champions League ហើយ Cristiano Ronaldo បានបង្ហាញពីភាពលេចធ្លោរយ៉ាងខ្លាំង ដោយរកបានពីរគ្រាប់ ក្នុងជ័យជំនះ 5-2 ទៅលើ Zurich FC។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់