បាល់ទាត់អន្តរជាតិ
នៅ Man United មិនសូវបានលេង ពេលនេះ Bayern Munich កំពុងចាប់អារម្មណ៍ចង់បាន Scott McTominay
ក្លឹបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Scott McTominay របស់ក្លឹបបិសាចក្រហម Manchester United។ គេបានដឹងថា ក្លឹបយក្សអាឡឺម៉ង់មួយនេះនឹងផ្ដល់ជូនកីឡាករ Ryan Gravenberch ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរយក McTominay។
យ៉ាងណាមិញ បច្ចុប្បន្នខ្សែបម្រើសញ្ជាតិស្កុតឡេនរូបនេះមិនមែនជាផ្នែកមួយដ៏សំខាន់ និងជាជម្រើស 11 នាក់ដំបូងនៅ Old Trafford ឡើយ ដោយនៅរដូវកាលថ្មីនេះគាត់លេងសរុបបានត្រឹមតែ 7 នាទីប៉ុណ្ណោះ នៃការប្រកួតនៅក្នុងក្របខណ្ឌ Premier League ទាំង 3 លើកដំបូងរបស់ក្លឹប។
ចាប់តាំងពីចាកចេញពីឈុតយុវជនរបស់បិសាចក្រហម ក្នុងខែធ្នូ ឆ្នាំ 2016 McTominay បានបង្ហាញខ្លួនសរុប 211 ប្រកួតមកហើយសម្រាប់ Manchester United ដោយស៊ុតបញ្ចូលទីបាន 19 គ្រាប់។ យោងតាម BILD បានឲ្យដឹងថា Bayern Munich កំពុងពិចារណាលើផ្ទេរមួយដើម្បីនាំយក McTominay ទៅទឹកដីអាឡឺម៉ង់ នៅរដូវក្តៅនេះ ខណៈដែលពួកគេបានសម្លឹងមើលឃើញពីបញ្ហាជាក់លាក់មួយ នៅតំបន់បម្រើកណ្ដាលរបស់ខ្លួនដែលកំពុងខ្វះខាត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក