បាល់ទាត់អន្តរជាតិ
Sevilla ចង់ខ្ចីជើងអតីតខ្សែការពាររបស់ខ្លួន Clement Lenglet ពី Barcelona
ខ្សែការពារ Clement Lenglet អាចនឹងវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់របស់ខ្លួន Sevilla FC វិញ ដោយផ្ទេរពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ យោងតាមកាសែត Marca បានរាយការណ៍ថា Sevilla កំពុងពិភាក្សាជាមួយក្លឹបយក្សកាតាឡាន់ អំពីលទ្ធភាពដែលអាចផ្ទេរខ្សែការពារសញ្ជាតិបារាំងរូបនេះ ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទ។
ដោយឡែក គេបានដឹងថា Sevilla ពិតជានៅតែពេញចិត្តនឹងសមត្ថភាពរបស់ Clement Lenglet តែពួកគេមិនអាចមានលទ្ធភាពទិញផ្ដាច់កុងត្រាគាត់ពី Barcelona បានឡើយ។ ស្របពេលជាមួយគ្នានេះដែរ ស្ថានភាពរបស់ Clement Lenglet នៅ Barcelona ពេលនេះក៏យ៉ាប់យ៉ឺនដូចគ្នា ទាំងការប្រជែងជម្រើស 11 នាក់ដំបូង និងប្រាក់ពលកម្មដែលក្លឹបត្រូវផ្ដល់ឲ្យគាត់។
ប្រសិនបើ Clement Lenglet អាចខ្ចីជើងទៅក្លឹបផ្សេងនោះ មានន័យថា Barcelona អាចនឹងត្រូវសម្រួលបន្ទុករបស់ខ្លួនបានខ្លះ។ ក្លឹបយក្សកាតាឡាន់បានព្យាយាមលក់ Lenglet ពេញមួយរដូវក្តៅនេះទៅហើយ ប៉ុន្តែមិនជោគជ័យ។ មួយរយៈមុនមានការអះអាងថា ខ្សែការពាររូបនេះត្រៀមផ្ទេរទៅក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ប៉ុន្តែរឿងនោះបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពី Al-Nassr បានសម្រេចផ្ទេរ Aymeric Laporte របស់ Manchester City។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!