Connect with us

បាល់ទាត់អន្តរជាតិ

Gary Lineker ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ អាច​ប្រជែង​ស្បែក​ជើង​មាស​នៅ Premier League ជាមួយ Haaland បាន

Published

on

អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Gary Lineker បាន​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ដោយ​គាំទ្រ Darwin Nunez លើ​ការ​ប្រជែង​គ្នា​ជាមួយ Erling Haaland របស់ Manchester City ដោយ​អះអាង​ថា មាន​តែ​រូប​គេ​ប៉ុណ្ណោះ ដែល​អាច​ប្រកួត​ប្រជែង​ដណ្តើម​ស្បែក​ជើង​មាស​ប្រចាំ Premier League នៅ​រដូវកាល​នេះ​ជា​មួយ Haaland បាន។

គួរ​រំលឹក​ផង​ដែរ​ថា Erling Haaland របស់ Manchester City បាន​ឈ្នះ​ស្បែក​ជើង​មាស​ប្រចាំ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League កាល​ពី​រដូវកាល​មុន បន្ទាប់​ពី​ស៊ុតបញ្ចូល​ទី​សរុប​បាន 36 គ្រាប់។ ថ្វី​ត្បិតតែ Erling Haaland នៅ​តែ​មាន​ទម្រង់​លេង​ដ៏​មុតស្រួច​ក៏​ដោយ Gary Lineker ជឿជាក់​ថា Nunez ក៏​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់ ដែល​អាច​ឈ្នះ​ពាន​ជា​កីឡាករ​ដែល​ស៊ុតបញ្ចូលទី​ច្រើន​ជាង​គេ​ដែរ។ Lineker បាន​និយាយ​ថា៖ “ខ្ញុំ​សង្ស័យ​ថា Darwin Nunez នឹង​បង្ហាញ​ភាព​លេចធ្លោរ សម្រាប់​ការ​ឈ្នះ​ស្បែក​ជើង​មាស​នៅ​រដូវកាល​នេះ”។

យ៉ាង​ណា​មិញ Nunez ដែល​បច្ចុប្បន្ន​មាន​វ័យ 24 ឆ្នាំ បាន​បង្ហាញ​វត្តមាន​ជា​កីឡាករ​ដ៏​លេចធ្លោរ ដែល​បាន​ប្ដូរ​ចូល ហើយ​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យជម្នះ 2-1 ទៅ​លើ Newcastle United កាល​ពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន។ Nunez បាន​ជួយ​ឲ្យ Liverpool ដែល​នៅ​សល់​គ្នា​ត្រឹមតែ 10 នាក់ យកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Newcastle បាន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២