បាល់ទាត់អន្តរជាតិ
Musiala កំពុងពិចារណាចូលរួមជាមួយក្លឹបធំមួយរវាង Man City រឺ Real Madrid
ខ្សែបម្រើប្រយុទ្ធ Jamal Musiala របស់ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួន ដើម្បីពិចារណាលើការផ្ទេរទៅកាន់ក្លឹបមួយក្នុងចំណោមក្លឹប 2 ដែលមាន Manchester City រឺ Real Madrid នាពេលវេលាណាមួយដែលគាត់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។
កីឡាករដែលជាអតីតយុវជនរបស់ក្លឹបតោខៀវ Chelsea រូបនេះ គឺជាកីឡាករល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់ និងក្នុងជំនាន់របស់គាត់។ Jamal Musiala ត្រូវបាន Bayern Munich ប្រូម៉ូតឡើងមកលេងជាមួយឈុតធំរបស់ក្រុមជាលើកដំបូងនៅឆ្នាំ 2020 ហើយចាប់តាំងពីពេលនោះមកគាត់បានក្លាយជាកីឡាករដ៏សំខាន់ និងលេចធ្លោររបស់ក្លឹប។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ រកបានគ្រាប់បាល់សរុបចំនួន 33 គ្រាប់ និង 26 Assists ក្នុងការបង្ហាញខ្លួនសរុប 135 ប្រកួតសម្រាប់ Bayern Munich ហើយគាត់ក៏បានឈ្នះពានរង្វាន់ Bundesliga ចំនួន 4 ដងផងដែរ ក្នុងអំឡុងពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ កុងត្រារបស់ Jamal Musiala មានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026 ហើយខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះមិនចាប់អារម្មណ៍ក្នុងការបន្តកុងត្រាថ្មីនៅ Bayern Munich បន្តទៀតឡើយ។ ស្របពេលជាមួយគ្នានេះដែរ អ្នកសារព័ត៌មានលោក Florian Plettenberg បានអះអាងថា ក្លឹប Real Madrid និង Man City នឹងត្រូវរៀបចំសំណើរដើម្បីដេញថ្លៃយក Musiala ហើយលក្ខខណ្ឌនៃសំណើរនោះត្រូវបានគេដឹងថា មានចំនួនទឹកប្រាក់ច្រើនជាងអ្វីដែល Bayern Munich បានផ្ដល់ឲ្យកីឡាករវ័យក្មេងរូបនេះទៅទៀត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ