បាល់ទាត់អន្តរជាតិ
Paul Scholes ប្រាប់គ្រូបង្វឹករបស់បិសាចក្រហមឲ្យប្រើប្រាស់ខ្សែបម្រើរូបនេះជាជម្រើសដំបូងមុន Sofyan Amrabat
អតីតកីឡាករមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United គឺលោក Paul Scholes បាននិយាយថា Christian Eriksen គឺជាកីឡាករបាល់ទាត់ដែលមានសមត្ថភាពលេងល្អជាង Sofyan Amrabat ហើយគ្រូបង្វឹករបស់ក្លឹបគួរតែសម្រេចចិត្តលើការប្រើប្រាស់ខ្សែបម្រើរូបនេះជាជម្រើសដំបូងផងដែរ។
យ៉ាងណាមិញ នៅក្នុងការប្រកួតទល់នឹង Copenhagen កាលពីប៉ុន្មានថ្ងៃមុន Christian Eriksen បានក្លាយជាជម្រើសបម្រុង នៅក្នុងតង់ទីមួយ ហើយនៅពេលចាប់ផ្ដើមតង់ទីពីរទើបគាត់ប្ដូរចូលដោយជំនួស Sofyan Amrabat។ ក្រោយចប់ការប្រកួត Manchester United បានយកឈ្នះ 1-0 ទល់នឹង Copenhagen ហើយខ្សែបម្រើ Christian Eriksen ត្រូវបានគេដាក់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត (Player of the Match)។
Amrabat ក៏បានព្យាយាមរកគ្រាប់បាល់ដែរ ក្នុងអំឡុងពេលបង្ហាញទម្រង់លេងល្អគួរសមក្នុងតង់ទីមួយ។ យ៉ាងណា Paul Scholes ជឿថា Amrabat មិនគួរត្រូវបានប្រើប្រាស់ជាជម្រើសដំបូងជំនួស Eriksen ឡើយ។ Paul Scholes បាននិយាយថា៖ “វាមានអារម្មណ៍ដូចជាយើងកំពុងមើលការប្រកួត Europa League ក្នុងតង់ទីមួយ។… តង់ទីពីរល្អជាង ព្រោះអ្នកបាននាំយកកីឡាករល្អចូល។ Christian Eriksen គឺជាអ្នកនាំលេង ជាកីឡាករបាល់ទាត់ល្អ។ ខ្ញុំមិនមែនមិនគោរព Amrabat ទេ គាត់លេងតាមរបៀបរបស់គាត់។ ប៉ុន្តែគាត់មិនមែនជាកីឡាករដែលបង្កើតឱកាសនៃការលេងទេ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!