បាល់ទាត់អន្តរជាតិ
Cristiano Ronaldo នឹងមិនចាកចេញពីបិសាចក្រហមឡើយ ដរាបណាគ្រូបង្វឹកនៅតែប្រើប្រាស់គាត់
តារាឆ្នើម Cristiano Ronaldo បានប្រាប់ក្លឹបបិសាចក្រហម Manchester United របស់ខ្លួនថា គាត់សុខចិត្តស្នាក់នៅក្លឹបនៅរដូវកាលក្រោយបន្តទៀត ដរាបណាអ្នកចាត់ការថ្មីលោក Erik ten Hag ដាក់គាត់នៅក្នុងផែនការរបស់ខ្លួន។
តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់វ័យ 37 ឆ្នាំរូបនេះ ទំនងជាចង់ទទួលបានពេលវេលាចុងក្រោយនៃអាជីពបាល់ទាត់របស់គាត់នៅ Old Trafford បើទោះបីជាបិសាចក្រហមបរាជ័យក្នុងការដណ្តើមយកកៅអីសម្រាប់លេង UEFA Champions League ឆ្នាំក្រោយក៏ដោយ។
អ្នកគាំទ្រជាច្រើន ហាក់ដូចជាទទួលបានការភ័យខ្លាចដោយ Ronaldo អាចនឹងចាកចេញពីក្លឹប បន្ទាប់ពីក្លឹបមិនបានលេងពាន UEFA Champions League ព្រោះជាធម្មតា Cristiano Ronaldo តែងតែចាត់ទុកការប្រជែងពាន UCL ជាការប្រកួតប្រជែងដែលខ្លួនពេញចិត្តបំផុត។
ប៉ុន្តែមុនពេលមកដល់របស់គ្រូបង្វឹកថ្មីលោក Erik ten Hag នោះ ប្រភពមួយពីបិសាចក្រហម Man United បានបង្ហាញថា: “Ronaldo បានប្រាប់មិត្តរួមក្រុមរបស់គាត់ថា គាត់នឹងមិនទៅណាទេ លុះត្រាតែក្លឹបនិយាយថា ពួកគេលែងត្រូវការគាត់”។
ប្រភពដដែលនោះ ថែមទាំងបាននិយាយទៀតថា: “គ្មាននរណាម្នាក់ខកចិត្តជាងគាត់ នៅរដូវកាលដែលក្លឹបធ្លាក់ចុះខ្លាំងបែបនេះឡើយ។ ប៉ុន្តែគាត់មិនចង់ចាកចេញ ខណៈដែលក្លឹបកំពុងធ្លាក់ដុនដាបឡើយ ហើយចង់ជួយក្លឹបឲ្យត្រឡប់ទៅកាន់ UEFA Champions League វិញ និងព្យាយាមឈ្នះពាននៅឆ្នាំក្រោយ”។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)