បាល់ទាត់អន្តរជាតិ
ក្លឹបនៅអារ៉ាប៊ីសាអូឌីត កំពុងដាក់គោលដៅចង់បាន Christian Eriksen
ខ្សែបម្រើ Christian Eriksen របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ចង់បានពីក្លឹបនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករវ័យ 31 ឆ្នាំរូបនេះបានផ្លាស់ទៅ Old Trafford កាលពីរដូវក្តៅឆ្នាំ 2022 បន្ទាប់ពីមានទម្រង់លេងដ៏អស្ចារ្យជាមួយ Brentford ហើយគាត់បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់បិសាចក្រហមក្នុងរយៈពេល 18 ខែចុងក្រោយនេះ។
យ៉ាងណាមិញ Christian Eriksen បានបង្ហាញខ្លួនសម្រាប់ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យមួយនេះ ចំនួន 59 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 12 ដង។ ក្នុងរដូវកាលនេះ គាត់បានបង្ហាញខ្លួន 15 ប្រកួត ដោយរួមចំណែកស៊ុតបញ្ចូលទី 1 គ្រាប់ និង Assist 2 ដង ប៉ុន្តែបច្ចុប្បន្ន Christian Eriksen ត្រូវបានអវត្តមានដោយសាររបួសជង្គង់ ដែលបានកើតឡើងក្នុងអំឡុងពេលឈ្នះ 1-0 លើ Luton Town កាលពីដើមខែនេះ។
ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ បានឈានចូលដល់ 18 ខែចុងក្រោយនៃកុងត្រារបស់ខ្លួននៅ Old Trafford ហើយ។ បច្ចុប្បន្ន មជ្ឃដ្ឋានបាល់ទាត់កំពុងសង្ស័យជុំវិញអនាគតរបស់ Christian Eriksen ដែលគាត់អាចនឹងចាកចេញពីបិសាចក្រហមនាពេលឆាប់ៗខាងមុខ។
យោងតាមអ្នកកាសែតលោក Ekrem Konur បានឲ្យដឹងថា ក្លឹបជាច្រើននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះ ហើយគាត់អាចនឹងត្រូវបានក្លឹបមកពីមជ្ឈិមបូព៌ាដាក់ដេញថ្លៃក្នុងរង្វង់ទឹកប្រាក់ប្រហែលជា 20 លានអឺរ៉ូផងដែរ នៅខែមករាដើមឆ្នាំក្រោយ រឺចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ