បាល់ទាត់អន្តរជាតិ
Dani Carvajal នឹងសម្រាកពីលើទីលានប្រកួតរហូតដល់ឆ្នាំក្រោយ ដោយសារបញ្ហារបួស
ខ្សែការពារស្តាំរបស់ក្លឹប Real Madrid គឺកីឡាករ Dani Carvajal មានរបួសកំភួនជើង ហើយទំនងជាមិនអាចបង្ហាញខ្លួននៅលើទីលានប្រកួតរហូតដល់ឆ្នាំក្រោយ។ ការធ្វើតេស្តកាលពីថ្ងៃច័ន្ទ ម្សិលមិញបានបង្ហាញថា Carvajal រងរបួសសាច់ដុំកំភួនជើងខាងឆ្វេង។
យ៉ាងណាមិញ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេប្តូរចេញនៅតង់ទីមួយនៃការប្រកួតដែល Real Madrid ទទួលបានជ័យជម្នះ 2-0 ទៅលើ Granada កាលពីថ្ងៃសៅរ៍ កន្លងទៅក្នុងការប្រកួតលីគកំពូលនៃប្រទេសអេស្ប៉ាញ។
Dani Carvajal ត្រូវបានគេរំពឹងថា នឹងអវត្តមានប្រហែល 1 ខែ ហើយអាចខកខានការប្រកួតយ៉ាងហោចណាស់ 5 ប្រកួត ក្នុងនោះមាន 4 ប្រកួត ជាការប្រកួតលីគអេស្ប៉ាញ និងការប្រកួតទល់នឹង Union Berlin ក្នុងវគ្គចែកពូលនៃក្របខណ្ឌ UEFA Champions League ។ Real Madrid បានឆ្លងផុតវគ្គចែកពូលរួចហើយនៅ UCL ប៉ុន្តែនៅតារាង La Liga ពួកគេមានពិន្ទុកៀកៗគ្នាជាមួយ Girona និង Barcelona។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or