បាល់ទាត់អន្តរជាតិ
Hugo Lloris កំពុងពិភាក្សាជាមួយក្លឹបនៅ MLS របស់សហរដ្ឋអាមេរិក
អ្នកចាំទី Hugo Lloris របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជិតដល់ចំណុចសម្រេចបានជាផ្លែផ្កាហើយ ជាមួយក្លឹប Los Angeles FC របស់ MLS ជុំវិញការផ្ទេររបស់គាត់ នៅខែមករាខាងមុខនេះ ទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិក។
យ៉ាងណាមិញ កីឡាករវ័យ 37 ឆ្នាំរូបនេះ បានឈានចូលដល់រយៈពេល 6 ខែចុងក្រោយនៃកុងត្រាបច្ចុប្បន្នរបស់គាត់ ជាមួយក្លឹប Tottenham Hotspur។ អ្នកចាំទីឆ្នើមរូបនេះ នឹងចាកចេញពី Tottenham Hotspur ដែលជាទ្រនំខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 11 ឆ្នាំកន្លងមក។
អ្នកចាំទីដែលមានបទពិសោធន៍ក្រាស់ក្រែលរូបនេះ បានបាត់បង់ឱកាសលេងស្ទើរតែទាំងស្រុងនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ange Postecoglou។ កីឡាករសញ្ជាតិបារាំងរូបនេះ កន្លងមកធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបផ្សេងៗផងដែរដូចជា Nice, Chelsea និង Newcastle។ ផ្ទុយមកវិញ នៅពេលនេះកាសែត The Guardian បានរាយការណ៍ថា ការចរចារវាង Hugo Lloris និងក្លឹប LAFC កំពុងដំណើរការទៅមុខយ៉ាងល្អ ហើយគាត់កំពុងត្រៀមនឹងចាកចេញទៅលេងនៅ MLS ក្នុងពេលឆាប់ៗខាង ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់