បាល់ទាត់អន្តរជាតិ
Barcelona កំពុងតាមដានដោយស្ងាត់ៗទៅលើខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងឡើងជើង Savinho
យោងតាមសារព័ត៌មាន SPORT បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ FC Barcelona បានបន្តការតាមដានទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធស្លាបក្លឹប Girona គឺកីឡាករ Savinho ខណៈដែលក្លឹបយក្សកាតាឡាន់ មានការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះនៅរដូវក្ដៅខាងមុខ។
យ៉ាងណាមិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចូលរួមជាមួយក្លឹប Girona ដែលជាអ្នកជិតខាងរបស់ Barcelona ដែរនោះ ក្នុងលក្ខខណ្ឌខ្ចីជើងពី Troyes កាលពីដើមរដូវកាលកន្លងទៅ។ យ៉ាងណា កីឡាករវ័យ 19 ឆ្នាំរូបនេះ គឺបានក្លាយជាខ្សែប្រយុទ្ធដ៏លេចធ្លោរ និងជាចំណែកមួយដ៏សំខាន់របស់ក្លឹប Girona ខណៈដែលបច្ចុប្បន្នពួកគេកំពុងកាន់កាប់តំណែងកំពូលតារាងនៅ La Liga ថែមទៀតផង។
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង ក្នុងការបង្ហាញខ្លួនសរុប 19 ប្រកួតនៅ LaLiga។ Savinho ក៏រកបានគ្រាប់បាល់ក្នុងការប្រកួតចុងក្រោយទល់នឹង Atletico Madrid ផងដែរ។
នាយកផ្នែកកីឡារបស់ Barcelona លោក Deco ត្រូវបានគេដឹងថា បានតាមដានកីឡាករ Savinho មួយរយៈមកហើយ ជាមួយនឹងសមត្ថភាពរបស់គាត់ដែលអាចលេងបាននៅតំបន់ប្រយុទ្ធស្លាប និងបម្រើប្រយុទ្ធក៏បាន។ យ៉ាងណា Savinho ប្រហែលជានឹងក្លាយជាកីឡាករដែលត្រូវបានក្លឹបធំៗប្រជែងគ្នាចង់បានខ្លាំងមិនខាន នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើទម្រង់លេងរបស់គាត់នៅតែមានស្ថេរភាពដូចបច្ចុប្បន្ន។
ប្រភព: Forbes
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ