បាល់ទាត់អន្តរជាតិ
Philippe Coutinho អាចនឹងចាកចេញទៅទឹកដីអាមេរិក ដោយចូលរួមជាមួយក្លឹប Inter Miami
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Aston Villa ដែលកំពុងខ្ចីជើងនៅប្រទេសកាតាជាមួយក្លឹប Al-Duhail គឺកីឡាករ Philippe Coutinho អាចនឹងបន្តអាជីពបាល់ទាត់របស់គាត់នៅក្នុងទឹកដីនៃលីគកំពូលរបស់អាមេរិក MLS (នេះបើយោងតាមរបាយការណ៍របស់ AS បានចុះផ្សាយ)។
យោងតាមប្រភពដដែលនេះដែរ បានអះអាងបន្ថែមថា គ្រូបង្វឹករបស់ក្លឹប Aston Villa មិនមានបំណងប្រើប្រាស់ រឺដាក់កីឡាករវ័យ 31 ឆ្នាំរូបនេះ ចូលទៅក្នុងក្រុមរបស់គាត់វិញទេ បើទោះបីជាកុងត្រារបស់ Philippe Coutinho នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 ក៏ដោយ។
ការចាកចេញទៅចូលរួមជាមួយក្លឹប Inter Miami ដែលមានអតីតមិត្តរួមក្រុមចាស់ Lionel Messi ត្រូវបានគេចាត់ទុកថាជាជម្រើសមួយ ក្នុងចំណោមជម្រើសផ្សេងៗទៀតរបស់ Philippe Coutinho ហើយវាពិតជាអាចកើតឡើងនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់បានលេងជាមួយ Messi ពេលពួកគេនៅ Barcelona ជាមួយគ្នា អំឡុងឆ្នាំ 2018 ដល់ឆ្នាំ 2019។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!