បាល់ទាត់អន្តរជាតិ
Timo Werner ប្រាប់ឈ្មោះមនុស្សម្នាក់ដ៏សំខាន់ ដែលធ្វើឲ្យគាត់សម្រេចចិត្តមកចូលរួមជាមួយ Tottenham Hotspur
កីឡាករចំណូលថ្មីដំបូងនៅដើមឆ្នាំ 2024 របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺខ្សែប្រយុទ្ធ Timo Werner បានលើកឡើងថា គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប លោក Ange Postecoglou ជាមនុស្សម្នាក់ដ៏សំខាន់ ដែលបានបញ្ចុះបញ្ចូលគាត់ឲ្យផ្ទេរមកទឹកដី Premier League ជាថ្មីម្ដងទៀត។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានចូលរួមជាមួយ Tottenham Hotspur ជាផ្លូវការណ៍កាលពីម្សិលមិញ ដោយផ្ទេរពីក្លឹប RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល 6 ខែ (ពាក់កណ្ដាលរដូវកាល) ដែលមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាលើកដំបូង ជាមួយគេហទំព័រផ្លូវការណ៍របស់ក្លឹប Timo Werner បាននិយាយថា៖ “គ្រូបង្វឹករបស់ក្លឹប (Ange Postecoglou) បានផ្តល់ឲ្យខ្ញុំនូវអារម្មណ៍ថា ខ្ញុំត្រូវការចូលរួមជាមួយគាត់ ហើយរបៀបដែលក្រុមលេង គឺសមឥតខ្ចោះសម្រាប់ខ្ញុំ។ ខ្ញុំមកទីនេះ ដើម្បីឈ្នះពាន និងដើម្បីឈ្នះអ្វីមួយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ