បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Haaland នឹងចាកចេញទៅចូលរួមជាមួយ Barcelona
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Erling Haaland អាចនឹងចាកចេញពីទឹកដីអង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយផ្លាស់ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona របស់អេស្ប៉ាញ (នេះបើយោងតាមអ្នកកាសែត Francois Gallardo បានអះអាង)។
យោងតាមប្រភពដដែលនេះដែរ បានឲ្យដឹងថា កីឡាករសញ្ជាតិន័រវេសរូបនេះ យល់ព្រមផ្ទេរទៅក្លឹបអេស្ប៉ាញជាយូរមកហើយ ដោយ Barcelona អាចនឹងចំណាយ 100 លានអឺរ៉ូ សម្រាប់ការផ្ទេរខ្សែប្រយុទ្ធកណ្ដាលរូបនេះ។
ក្នុងរដូវកាលនេះ Haaland នៅតែជាកីឡាករដ៏សំខាន់របស់ក្រុម ដោយលេងបាន 22 ប្រកួតឲ្យ Man City និងស៊ុតបញ្ចូលទីបាន 19 គ្រាប់ ក៏ដូចជាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង។ កុងត្រារបស់គាត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន មានសុពលភាពរហូតដល់ពាក់កណ្តាលឆ្នាំ 2027។
ប្រភព: Eelecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់