បាល់ទាត់អន្តរជាតិ
Tevez និយាយថា Messi ប្រើប្រាស់សមត្ថភាពលេងត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះនៅ PSG
ម្ចាស់ពាន Ballon d’Or 7 សម័យ Lionel Messi ត្រូវបានមជ្ឈដ្ឋានបាល់ទាត់សង្កេតឃើញថា គាត់កំពុងទទួលរងភាពលំបាក បន្ទាប់ពីផ្លាស់ទៅលេងនៅប្រទេសបារាំង ជាមួយនឹងទម្រង់លេងធ្លាក់ចុះ ក៏ដូចជាការស៊ុតបញ្ចូលទី។ ប៉ុន្តែ Messi នៅតែអាចលេងបានយ៉ាងល្អអស្ចារ្យសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាប្រទេសរបស់គាត់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អតីតមិត្តរួមក្រុមរបស់ Messi គឺកីឡាករ Carlos Tevez បាននិយាយថា Lionel Messi សម្រាប់ PSG ខុសគ្នាទាំងស្រុងជាមួយនឹង Lionel Messi សម្រាប់ប្រទេសអាហ្សង់ទីន។ Carlos Tevez បានបន្ថែមទៀតថា ជាមួយនឹងភាពអស្ចារ្យគ្រប់យ៉ាងរបស់ Messi នោះ យើងអាចចាត់ទុកថា គាត់ប្រើសមត្ថភាពលេងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ នៅក្នុងប្រទេសបារាំង។ Messi គឺខុសគ្នាទាំងស្រុងពីពេលដែលគាត់នៅជាមួយ Barcelona។
យ៉ាងណាមិញ Lionel Messi កំពុងខិតជិតដល់ចុងបញ្ចប់នៃរដូវកាលដំបូងរបស់ខ្លួននៅ Parc des Princes រដូវកាលនេះហើយ។ គាត់មានគ្រាប់បាល់ត្រឹមតែ 6 គ្រាប់ប៉ុណ្ណោះ តាមរយៈការបង្ហាញខ្លួនចំនួន 33 ប្រកួតនៅ Ligue 1។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!