បាល់ទាត់អន្តរជាតិ
Ansu Fati និង Raphinha កំពុងស្ថិតនៅលើរ៉ាដារបស់ Liverpool
តាមសេចក្តីរាយការណ៍ចុងក្រោយមួយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានកំណត់ទុក Ansu Fati និង Raphinha របស់ Barcelona ជាកីឡាករដែលពួកគេចង់នាំយកមកជំនួសតំណែងរបស់ Mohamed Salah ប្រសិនបើក្នុងករណីដែលខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះចាកចេញពីក្លឹបនាពេលវេលាណាមួយខាងមុខ។
បច្ចុប្បន្ន Mohamed Salah នៅសល់កុងត្រាត្រឹមតែ 18 ខែចុងក្រោយប៉ុណ្ណោះនៅ Anfield ខណៈដែលគាត់មិនទាន់បង្ហាញសញ្ញាណាមួយអំពីការបន្តកុងត្រាថ្មីឡើយ។ យ៉ាងណាគេអះអាងថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចនឹងចាកចេញ ព្រោះគ្រូបង្វឹករបស់គាត់លោក Jurgen Klopp នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ TEAMtalk បានឲ្យដឹងថា Ansu Fati និង Raphinha កំពុងស្ថិតនៅលើរ៉ាដារបស់ Liverpool ហើយក្នុងចំណោមពួកគេទាំង 2 នឹងមានម្នាក់ត្រូវបានក្លឹបហង្សក្រហមចុះហត្ថលេខាមក Anfield ដើម្បីមកជំនួសកន្លែងរបស់ Mohamed Salah។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត