បាល់ទាត់អន្តរជាតិ
Real Madrid គឺជាក្លឹបតែមួយគត់ ដែលមិនបានអបអរថ្ងៃខួបកំណើតរបស់ Cristiano Ronaldo
ក្លឹបអធិរាជស Real Madrid បានក្លាយជាក្លឹបតែមួយគត់ដែល Cristiano Ronaldo ធ្លាប់លេងជាមួយ ហើយមិនបានធ្វើការអបអរសាទរនៅថ្ងៃខួបកំណើតរបស់កីឡាករឆ្នើមរូបនេះ។ គួរដឹងផងដែរថា CR7 បានឈានចូលដល់វ័យ 39 ឆ្នាំ កាលពីថ្ងៃទី 5 ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់គាត់។
យ៉ាងណាមិញសម្រាប់ក្លឹបផ្សេងទៀតដូចជា Sporting, Manchester United និង Juventus សុទ្ធតែបានបង្ហោះសារអបអរ នៅលើបណ្តាញសង្គមរបស់ពួកគេ ក្នុងថ្ងៃកំណើតរបស់អតីតកីឡាករខ្លួន Cristiano Ronaldo បើទោះបីជាបច្ចុប្បន្នកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងលេងនៅអារ៉ាប៊ីសាអូឌីតក៏ដោយ។
សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធឆ្នើមរូបនេះធ្លាប់បានលេងឲ្យក្លឹប Real Madrid តាំងពីឆ្នាំ 2009 ដល់ 2017 និងអាចត្រូវបានចាត់ទុកជាវីរបុសឆ្នើមមួយរូបរបស់ក្លឹប ហើយគាត់ធ្លាប់បានឈ្នះពានយ៉ាងច្រើនជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ដូចជា UCL ចំនួន 4 ដង, ពានរង្វាន់ La Liga ចំនួន 2 ដង, ពាន Spanish Cup និង Super Cup ព្រមទាំង UEFA Super Cup ផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក