បាល់ទាត់អន្តរជាតិ
Real Madrid ចាត់ទុក ខ្សែប្រយុទ្ធរូបនេះថា អាចជំនួសតំណែងរបស់ Benzema បាន!!!
ទោះបីជាមិនមានអ្នកជំនួសតំណែងជាខ្សែប្រយុទ្ធកណ្ដាលរបស់ Karim Benzema ដែលបានចាកចេញនៅរដូវក្តៅឆ្នាំ 2023 ក៏ដោយក៏ Real Madrid កំពុងដំណើរការបានល្អក្នុងការប្រកួតនានារបស់ពួកគេ។ ទោះជាយ៉ាងណាគ្រូបង្វឹករបស់ក្លឹបគឺលោក Carlo Ancelotti នៅតែព្យាយាមស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាលដែលមានសមត្ថភាពម្នាក់នៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ដែលបានអះអាងដោយ Defensa Central បានឲ្យដឹងថា ក្លឹប Real Madrid កំពុងពិចារណាលើការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Rasmus Hojlund របស់ក្លឹបបិសាចក្រហម Manchester United ទោះបីជា Kylian Mbappe និង Erling Haaland ជាគោលដៅសំខាន់របស់ពួកគេក៏ដោយ។
យ៉ាងណាមិញ ចាប់តាំងពីចូលរួមជាមួយបិសាចក្រហម Man United ដំបូងៗ Rasmus Hojlund ត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់គាត់ ដោយកង្វះសមត្ថភាពស៊ុតបញ្ចូលទី។ ផ្ទុយមកវិញ ក្នុងរយៈពេល 5 ប្រកួតចុងក្រោយ កីឡាករវ័យ 21 ឆ្នាំរូបនេះមានភាពលេចធ្លោរយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និង Assist 2 ដង និងកំពុងក្លាយជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ Manchester United។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or