បាល់ទាត់អន្តរជាតិ
Mikel Arteta សារភាពថា Arsenal ពិតជាបានពិភាក្សាពីលទ្ធភាពដើម្បីចុះហត្ថលេខាលើ Kylian Mbappe
គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា ក្លឹបរបស់គាត់មានការពិភាក្សាអំពីលទ្ធភាព ដើម្បីចុះហត្ថលេខាលើ Kylian Mbappe នៅរដូវក្តៅខាងមុខ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានប្រាប់ក្លឹបរបស់ខ្លួន (PSG) អំពីផែនការនៃការចាកចេញនាពេលប៉ុន្មានខែខាងមុខ។
យ៉ាងណាមិញ គ្មានការលាក់បាំងឡើយដែល Kylian Mbappe នឹងចាកចេញពីទឹកដីបារាំង ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ Real Madrid គឺជាក្លឹបមួយដែលមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាបានសម្រេចលើខ្សែប្រយុទ្ធឆ្នើមរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ Arsenal ក៏បានចាប់អារម្មណ៍ចង់បាន Kylian Mbappe ដែរ ខណៈដែលពួកគេអាចជាជម្រើសមួយផ្សេងទៀតដ៏ល្អសម្រាប់កីឡាករវ័យ 25 ឆ្នាំរូបនេះ។ ផ្សេងពីនេះដែរលោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹប មិនបានលាក់បាំងឡើយពីគោលបំណងនៃការចង់បាន Kylian Mbappe ដោយគាត់បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា៖ “នៅពេលដែលមានកីឡាករពោរពេញដោយសមត្ថភាពខ្ពស់នោះ យើងតែងតែមានការសន្ទនាពីលទ្ធភាពដែលអាចចុះហត្ថលេខាលើគេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ16 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ