Connect with us

បាល់ទាត់អន្តរជាតិ

Mikel Arteta សារភាព​ថា Arsenal ពិត​ជា​បាន​ពិភាក្សា​ពី​លទ្ធភាព​ដើម្បី​ចុះ​ហត្ថលេខា​លើ Kylian Mbappe

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta បាន​និយាយ​ថា ក្លឹប​របស់​គាត់​មាន​ការ​ពិភាក្សា​អំពី​លទ្ធភាព ដើម្បី​ចុះ​ហត្ថលេខា​លើ Kylian Mbappe នៅ​រដូវក្តៅ​ខាង​មុខ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ប្រាប់​ក្លឹប​របស់​ខ្លួន (PSG) អំពី​ផែនការ​នៃ​ការ​ចាកចេញ​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។

យ៉ាងណា​មិញ គ្មាន​ការ​លាក់​បាំង​ឡើយ​ដែល Kylian Mbappe នឹង​ចាកចេញ​ពី​ទឹកដី​បារាំង ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ហើយ​ Real Madrid គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​បាន​សម្រេច​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Arsenal ក៏​បាន​ចាប់​អារម្មណ៍​ចង់​បាន Kylian Mbappe ដែរ ខណៈ​ដែល​ពួក​គេ​អាច​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ។ ផ្សេង​ពី​នេះ​ដែរ​លោក Mikel Arteta ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប មិន​បាន​លាក់​បាំង​ឡើយ​ពី​គោល​បំណង​នៃ​ការ​ចង់​បាន Kylian Mbappe ដោយ​គាត់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទសារ​ព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “នៅ​ពេល​ដែល​មាន​កីឡាករ​​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​នោះ យើង​តែង​តែ​មាន​ការ​សន្ទនា​ពី​លទ្ធភាព​ដែល​អាច​ចុះ​ហត្ថលេខា​លើ​គេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២