បាល់ទាត់អន្តរជាតិ
Luka Modric ប្ដេជ្ញាចិត្តប្រកបអាជីពបាល់ទាត់រហូតដល់ World Cup 2026
ខ្សែបម្រើ Luka Modric របស់ក្លឹបអធិរាជស Real Madrid អាចនឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅខាងមុខនេះ ដោយសារកុងត្រារបស់គាត់ផុតកំណត់។ យ៉ាងណាគេបានដឹងថា ខ្សែបម្រើរូបនេះមិនទាន់បញ្ចប់អាជីពរបស់ខ្លួននោះទេ ទោះជាមានវ័យ 38 ឆ្នាំហើយក៏ដោយ។
ដោយឡែកយោងតាមរបាយការណ៍ពី Cadena SER បានឲ្យដឹងថា Luka Modric មានបំណងបន្តអាជីពបាល់ទាត់របស់ខ្លួនយ៉ាងហោចណាស់ 2 ឆ្នាំទៀត ខណៈដែលគាត់ក៏ប្ដេជ្ញាបន្តលេងឲ្យក្រុមជម្រើសជាតិក្រូអាត រហូតដល់ព្រឹត្តិការណ៍នៃការប្រកួត World Cup ឆ្នាំ 2026 ផងដែរ។
កីឡាករឆ្នើមរូបនេះបានលេងឲ្យ Real Madrid តាំងពីឆ្នាំ 2012 មកម្ល៉េះ ដោយគាត់ធ្លាប់បានឈ្នះ UEFA Champions League 5 ដងជាមួយក្លឹប និងធ្លាប់បានក្លាយជាម្ចាស់ពាន Ballon d’Or ម្ដងដែរ កាលពីឆ្នាំ 2018។ កាលពីប៉ុន្មានថ្ងៃមុនគេបានដឹងថា ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះក៏បានបដិសេធសំណើរពីគ្រូបង្វឹករបស់ខ្លួន គឺលោក Carlo Ancelotti ដែលចង់ឲ្យគាត់ចូលនិវត្តន៍ ហើយធ្វើជាជំនួយការរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ19 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ17 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur