បាល់ទាត់អន្តរជាតិ
Thomas Tuchel បើកចិត្តក្នុងការមកដឹកនាំក្លឹបបិសាចក្រហម Manchester United
យោងតាមសេចក្ដីរាយការណ៍ដែលបានចុះផ្សាយដោយ Kicker បានឲ្យដឹងថា លោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹប Bayern Munich បានចាប់អារម្មណ៍នឹងមុខតំណែងជាគ្រូបង្វឹករបស់បិសាចក្រហម Manchester United។ ដោយឡែក នៅចុងបញ្ចប់នៃរដូវកាលនេះ Thomas Tuchel នឹងចាកចេញពី Bayern Munich ហើយ។
គេបានដឹងថា គ្រូបង្វឹកវ័យ 50 ឆ្នាំរូបនេះចង់ធ្វើការងាជាមួយក្លឹបបិសាចក្រហម។ Tuchel ចាប់អារម្មណ៍នឹងទម្រង់លេង, កេរ្តិ៍ឈ្មោះ និងធនធានហិរញ្ញវត្ថុរបស់ Manchester United។ ទោះជាយ៉ាងណាក៏ដោយ Thomas Tuchel អាចចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់បិសាចក្រហមបាន លុះត្រាណាតែគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេគឺលោក Erik ten Hag ត្រូវបានបណ្តេញចេញ។
គួររំលឹកផងដែរថា លោក Thomas Tuchel បានចូលមកដឹកនាំនៅ Bayern Munich ក្នុងខែមីនា ឆ្នាំ 2023 ដោយបន្តតំណែងពី Julian Nagelsmann។ គ្រូបង្វឹករូបនេះបានឈ្នះពាន Bundesliga ក្នុងរដូវកាលឆ្នាំ 2022/2023 ជាមួយក្លឹប ប៉ុន្តែរដូវកាលនេះ ពួកគេបានឈរក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងតារាងលីគកំពូល និងចាញ់ Bayer Leverkusen ដែលជាក្រុមកំពូលតារាងចំនួន 8 ពិន្ទុ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ