បាល់ទាត់អន្តរជាតិ
Tottenham Hotspur និងក្លឹបយក្ស 2 ផ្សេងទៀតនៅ PL កំពុងចង់បាន Nico Williams
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងប្រជែងជាមួយ Arsenal និង Chelsea សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Nico Williams របស់ Athletic Bilbao។ បច្ចុប្បន្នកីឡាករវ័យ 21 ឆ្នាំរូបនេះត្រូវបានចាត់គេទុកថាជាកីឡាករវ័យក្មេងដែលកំពុងឡើងជើងខ្លាំងមួយរូបក្នុងពិភពបាល់ទាត់។
Nico Williams គឺជាផ្នែកមួយដ៏សំខាន់នៃទម្រង់លេងរបស់ក្លឹប Athletic Bilbao ខណៈដែលនៅរដូវកាលនេះ គាត់កាន់តែធ្វើបានយ៉ាងល្អជាងកាលពីរដូវកាលមុនទៅទៀត។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ បានស៊ុតបញ្ចូលទី 6 គ្រាប់ និង Assists 11 ដង ក្នុងការបង្ហាញខ្លួន 27 ប្រកួតឲ្យក្លឹបរបស់ខ្លួនរដូវកាលនេះ។
បន្ថែមលើសពីនេះទៀត Nico Williams គឺជាចំណែកមួយដ៏សំខាន់បំផុតក្នុងការជួយឲ្យ Athletic Bilbao ឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ Copa del Rey។ ស្របពេលជាមួយនឹងទម្រង់លេងដ៏លេចធ្លោរនេះ យោងតាមរបាយការណ៍ពី The Mirror បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងលូកដៃចូលក្នុងការប្រជែងដើម្បីចរចាចុះហត្ថលេខាលើ Nico Williams នៅចុងបញ្ចប់នៃរដូវកាលខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត