បាល់ទាត់អន្តរជាតិ
Pep Guardiola ប្រាប់ឈ្មោះអតីតកីឡាករឆ្នើមមួយរូបដែលគាត់ចង់បង្វឹក រឺលេងជាមួយ
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានលើកឡើងថា អតីតវីរបុរសបាល់ទាត់របស់ក្លឹប Real Madrid លោក Zinedine Zidane ជាកីឡាករដែលគាត់ប្រាថ្នាចង់លេងជាមួយ រឺចង់បានជាកូនក្រុមរបស់ខ្លួន។ យ៉ាងណាមិញ បច្ចុប្បន្នលោក Pep Guardiola ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ល្អបំផុតក្នុងពិភពបាល់ទាត់។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនបានដឹកនាំកីឡាករឆ្នើមៗគ្រប់ទាំងអស់នោះទេ ជាពិសេសកីឡាករជំនាន់មុនៗ។ លោក Pep Guardiola ធ្លាប់បានបង្វឹកកីឡាបាល់ទាត់ជាច្រើន ជាពិសេសដូចជា Lionel Messi, Andres Iniesta, Xabi Alonso និង Xavi ជាដើម។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោក Pep Guardiola បានសារភាពថា គាត់ប្រាថ្នាចង់មានឱកាសធ្វើជាគ្រូបង្វឹក រឺលេងជាមួយ Zidane។ គ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះបាននិយាយថា៖ “កីឡាករម្នាក់ដែលខ្ញុំប្រាថ្នាចង់បង្វឹក? Zidane។ ខ្ញុំពេញចិត្តចង់បង្វឹកគាត់ រឺលេងជាមួយគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់