បាល់ទាត់អន្តរជាតិ
Aston Villa កំពុងមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាលើ Mario Hermoso
ក្លឹប Aston Villa ត្រូវបានគេអះអាងថា បានកំណត់ដៅច្បាស់លាស់ និងមានឱកាសខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែការពារ Mario Hermoso របស់ក្លឹប Atletico Madrid នាចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹប 2 ផ្សេងទៀតដែលមាន AC Milan និង Juventus ត្រូវបានគេដឹងថា ក៏ចង់បាន Hermoso ដែរ។
បច្ចុប្បន្ន Aston Villa កំពុងប្រជែងជាមួយ Tottenham Hotspur និង Manchester United ក្នុងដណ្ដើមយកចំណាត់ថ្នាក់ Top-4 ក្នុងតារាង Premier League។ ក្រុមរបស់លោក Unai Emery កំពុងមានឱកាសខ្ពស់ក្នុងការទទួលបានកៅអីលេង UCL រដូវកាលក្រោយ ហើយច្បាស់ណាស់ថា ពួកគេនឹងត្រូវការបង្រឹងបន្ថែមនូវទម្រង់លេងរបស់ក្រុម ដោយការចុះហត្ថលេខាលើកីឡាករចំណូលថ្មីបន្ថែម។
ជាក់ស្ដែងថ្មីៗនេះយោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា Aston Villa កំពុងពិចារណាពីលទ្ធភាពដើម្បីផ្ទេរ Hermoso នៅរដូវក្ដៅខាងមុខ។ កីឡាករវ័យ 28 ឆ្នាំរូបនេះកំពុងស្ថិតក្នុងឆ្នាំទី 5 របស់គាត់ជាមួយ Atletico Madrid ដោយបានបង្ហាញខ្លួនសរុបចំនួន 164 ប្រកួត និងស៊ុតបញ្ចូលទីបាន 10 គ្រាប់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់