បាល់ទាត់អន្តរជាតិ
ក្លឹបមួយចំនួននៅ Premier League កំពុងចង់បានខ្សែប្រយុទ្ធជំនាញជើងឆ្វេង Matias Soule
ខ្សែប្រយុទ្ធស្លាបវ័យ 20 ឆ្នាំ Matias Soule របស់ក្លឹបសេះបង្កង់ Juventus ដែលបច្ចុប្បន្នកំពុងចំណាយពេលពេញមួយរដូវកាលដោយខ្ចីជើងនៅក្លឹប Frosinone ត្រូវបានគេមើលឃើញថា មានទម្រង់លេងលេចធ្លោរជាខ្លាំង ស្របពេលដែលក្លឹបផ្សេងៗជាច្រើនចាប់អារម្មណ៍ចង់បានគាត់ផងដែរ។
យោងតាមរបាយការណ៍ពីលោក Daniele Longo បានឲ្យដឹងថា កីឡាករដែលលេងឲ្យឈុតយុវជនរបស់អាហ្សង់ទីន Matias Soule ចាប់អារម្មណ៍នឹងជម្រើសនៃការចូលរួមជាមួយក្លឹប Southampton ស្របពេលដែលគាត់ចង់ពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ក្នុងការប្រឡូកនៅទឹកដី Premier League និងចង់ក្លាយជាជម្រើសដំបូងនៅក្នុងក្រុមឈុតធំ។
ខណៈពេលនេះដែរមានក្លឹបអង់គ្លេស 3 ផ្សេងទៀតដែលចង់បានខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះដូចជា៖ Crystal Palace, Newcastle និង Aston Villa។ ដោយឡែកសម្រាប់ Juventus ពួកគេហាក់បានកំណត់តម្លៃផ្ទេររបស់ Matias Soule រួចហើយ។ កាលពីខែមករាកន្លងទៅ ពួកគេបានច្រានចោលសំណើរ 25 លានអឺរ៉ូពីក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីត ប៉ុន្តែចុងបញ្ចប់នៃរដូវកាលនេះ Juventus នឹងអាចសម្រេចលក់ Matias Soule ក្នុងតម្លៃ 40 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត