បាល់ទាត់អន្តរជាតិ
UEFA ដាក់ពិន័យលើអ្នកគាំទ្រ Bayern Munich មិនឲ្យចូលទស្សនាការប្រកួតវគ្គ 8 ក្រុមចុងក្រោយនៅទឹកដី Arsenal
សហភាពនៃសហព័ន្ធបាល់ទាត់ UEFA បានដាក់បម្រាមលើអ្នកគាំទ្ររបស់ក្លឹប Bayern Munich ដោយសារមូលហេតុកើតចេញពីឧប្បត្តិហេតុមួយកំឡុងពេលនៃការប្រកួតរបស់ Bayern Munich ដែលយកឈ្នះទៅលើ Lazio ក្នុងលទ្ធផល 3-0 ក្នុងវគ្គ 16 ក្រុមចុងក្រោយជើងទី 2 នៃក្របខ័ណ្ឌ UEFA Champions League ដែលអ្នកគាំទ្រក្លឹបអាឡឺម៉ង់មួយនេះត្រូវបានគេរកឃើញថា បានគប់កាំជ្រួចទៅលើទីលាន។
យ៉ាងណាមិញអាកប្បកិរិយា រឺទង្វើនេះបានបំពានលើបទប្បញ្ញត្តិរបស់ UEFA ហើយបណ្តាលឲ្យមានការហាមឃាត់មិនឲ្យចូលរួមទស្សនាការប្រកួតចំនួន 1 ទៅលើអ្នកគាំទ្រ Bayern Munich ដែលប្រកួតនោះជាការប្រកួតក្រៅដីដែលពួកគេត្រូវលេងនៅទឹកដី Emirates របស់ Arsenal។ ដោយឡែកពេលនេះ Bayern Munich បានទទួលយកការដាក់ទណ្ឌកម្មរបស់ UEFA ហើយ និងមិនប្តឹងឧទ្ធរណ៍ដើម្បីតវ៉ាចំពោះការសម្រេចចិត្តនេះទេ។
គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Bayern Munich ប្រឈមមុខនឹងការពិន័យពី UEFA ដោយសារតែអាកប្បកិរិយារបស់អ្នកគាំទ្ររបស់ពួកគេ។ មុនការប្រកួត អ្នកគាំទ្រ Bayern Munich ក៏បានបាញ់កាំជ្រួចក្នុងអំឡុងពេលប្រកួតវគ្គចែកពូលរបស់ពួកគេជាមួយនឹង Copenhagen ផងដែរ ដោយពេលនោះនាំឲ្យមានការផាកពិន័យជាទឹកប្រាក់ចំនួន 40,000 អឺរ៉ូ និងជាប់បម្រាមអ្នកគាំទ្រមិនឲ្យចូលរួមទស្សនាការប្រកួតក្រៅដីទៀតផង។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ