បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Luis Diaz
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Luis Diaz របស់ Liverpool ប៉ុន្តែគេមិនបានដឹងថា ក្លឹបអេស្ប៉ាញមួយនេះនឹងហ៊ានចំណាយប្រាក់ប៉ុន្មាននោះទេ ខណៈដែលបច្ចុប្បន្ន Luis Diaz គឺជាកីឡាករដ៏សំខាន់របស់ហង្សក្រហម។
កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ទើបនឹងបានផ្លាស់ទៅទឹកដី Anfield ដោយចាកចេញពី Porto ក្នុងឆ្នាំ 2022 ប៉ុណ្ណោះ ប៉ុន្តែគាត់បានក្លាយជាកីឡាករសំខាន់ភ្លាមៗក្រោមការដឹកនាំរបស់លោក Jurgen Klopp។ គិតមកទល់នឹងពេលនេះ Luis Diaz បានបង្ហាញខ្លួនសរុប 85 ប្រកួតមកហើយ សម្រាប់ហង្សក្រហមដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 13 លើក។
Luis Diaz នៅសល់កុងត្រារយៈពេល 3 ឆ្នាំទៀតជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអ្វីៗក៏អាចកើតឡើង ស្របពេលដែលក្លឹបយក្សបារាំង Paris Saint-Germain ក៏កំពុងចាប់អារម្មណ៍ជាខ្លាំងលើការហត្ថលេខាខ្សែប្រយុទ្ធឆ្នើមរូបនេះដែរ។ ផ្សេងពីនេះទៀតយោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា Barcelona ក៏កំពុងចង់បាន Luis Diaz ដូចគ្នា ហើយព្យាយាមស្វែងរកលទ្ធភាពនាំយកគាត់ទៅ Camp Nou នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ