បាល់ទាត់អន្តរជាតិ
Messi អាចនឹងខកខានការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នឹងខកខានការប្រកួតមិត្តភាពជាមួយ El Salvador និងកូស្តារីកា នៅចុងខែមីនាខាងមុខ នេះបើយោងតាមរបាយការណ៍របស់ TyC Sports។ យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះ នឹងមិនអាចចូលលេងបានទេ ដោយសាររបួសសាច់ដុំ។
យ៉ាងណាមិញ សម្រាប់ក្រុមពពកសអាហ្សង់ទីន ពួកគេនឹងមានការប្រកួតមិត្តភាពចំនួន 2 ដែលនឹងធ្វើឡើងនៅថ្ងៃទី 23 និងថ្ងៃទី 26 ខែមីនានេះ។ គេនៅមិនទាន់ដឹងថា តើ Messi នឹងធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីនរបស់គាត់ រឺនឹងបន្តស្នាក់នៅ Inter Miami នោះទេ។
Messi បានខកខានការប្រកួតចុងក្រោយរបស់ Inter Miami ដែលលេងតទល់ជាមួយ DC United (3-1) ក្នុងការប្រកួតជុំទី 5 នៃលីគកំពូល MLS។ ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះចាកចេញពីទឹកដីអាមេរិកដើម្បីធ្វើដំណើរទៅជាមួយក្រុមជម្រើសជាតិរបស់គាត់ នោះគាត់នឹងបន្តខកខានការប្រកួតមួយចំនួនទៀតរបស់ក្លឹប Inter Miami។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ