បាល់ទាត់អន្តរជាតិ
Di Maria វ៉ាដាច់កំណត់ត្រាមួយរបស់ Maradona នៅក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិអាហ្សង់ទីន
ខ្សែប្រយុទ្ធស្លាបនៃក្រុមជម្រើសជាតិអាហ្សង់ទីន Angel Di Maria បានវ៉ាដាច់សមិទ្ធិផលមួយរបស់អតីតកីឡាករឆ្នើម Diego Maradona នៅក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិរបស់ខ្លួន។ យ៉ាងណាមិញ សម្រាប់ការប្រកួតកាលពីប៉ុន្មានថ្ងៃមុន ក្រុមម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនបានយកឈ្នះក្រុមជម្រើសជាតិសាល់វ៉ាឌ័រក្នុងលទ្ធផល 3-0 ខណៈដែល Di Maria បានរួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម (Assist) បាន 1 គ្រាប់ផងដែរ។
សម្រាប់ការ Assist បានម្ដងនៅក្នុងការប្រកួតនោះដែរ បានធ្វើឲ្យ Angel Di Maria កើនឡើងនូវស្ថិតិដែលវ៉ាដាច់កំណត់ត្រារបស់ Maradona នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ កីឡាករវ័យ 36 ឆ្នាំរូបនេះមានស្ថិតិបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 54 ដង ស្របពេលដែលស្ថិតិរបស់ Maradona មានចំនួន 53 ដងប៉ុណ្ណោះ។
បន្ថែមលើសពីនេះទៀត ជាមួយនឹងស្ថិតិ 54 Assists របស់ Di Maria បានធ្វើឲ្យគាត់នៅក្រោយកំណត់ត្រាតែកីឡាករម្នាក់ប៉ុណ្ណោះនៅក្នុងក្រុមជម្រើសជាតិគឺ Lionel Messi។ ថ្មីៗនេះមានសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា Angel Di Maria និង Lionel Messi គ្រោងចូលរួមក្នុងការលេងតំណាងឲ្យប្រទេសអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដែលធ្វើឡើងនៅពាក់កណ្ដាលឆ្នាំនេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!