បាល់ទាត់អន្តរជាតិ
Newcastle និងក្លឹបយក្ស 2 ផ្សេងទៀតកំពុងចង់បានខ្សែការពារឆ្នើម Le Normand
កាលពីម្សិលមិញនេះ មានរបាយការណ៍មួយបានលើកឡើងថា ក្លឹបសារិកាព្រៃ Newcastle នឹងខិតខំស្វែងរកបេក្ខភាពកីឡាករចំណូលថ្មី ដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន ហើយជាលទ្ធផលពួកគេបានចាប់អារម្មណ៍លើកីឡាករឆ្នើមមួយរូបដែលកំពុងលេចធ្លោរខ្លាំងក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។
ផ្សេងពីនេះទៀតក្រៅពីក្រុមរបស់លោក Eddie Howe ក៏មានដូចជា Atletico Madrid និង Napoli ដែរ ដែលត្រៀមដាក់សំណើរសម្រាប់ខ្សែការពារកណ្តាល Robin Le Normand របស់ក្លឹប Real Sociedad រូបនេះ។ ខ្សែការពារកណ្ដាល Le Normand នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនដល់ឆ្នាំ 2026។
ទោះជាយ៉ាងណា Real Sociedad ចង់លក់កីឡាកររូបនេះ ប្រសិនបើទទួលបានសំណើរដ៏សមរម្យមួយជាទឹកប្រាក់ក្បែរ 30 ទៅ 40 លានអឺរ៉ូ។ ប៉ុន្តែសម្រាប់ខ្សែការពារវ័យ 27 ឆ្នាំរូបនេះ ផ្ទាល់ គាត់មិនចង់ចាកចេញពីប្រទេសអេស្ប៉ាញ ដែលជាទឹកដីកំណើតរបស់ខ្លួននោះឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!