បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona ប្រកាសចែកផ្លូវគ្នាជាមួយ Xavi Hernandez
![](https://x-sportkh.com/wp-content/uploads/2024/05/article-003806-1.jpg)
នៅទីបំផុត Barcelona បានបណ្តេញគ្រូបង្វឹករបស់ក្លឹបគឺលោក Xavi Hernandez ចេញពីតំណែងជាផ្លូវការណ៍ហើយ ក្រោយមានពាក្យចចាមអារ៉ាមជាហូរហែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងដែលជាការនិយាយទល់មុខគ្នារវាងប្រធានក្លឹប Joan Laporta និង Xavi ហើយជាលទ្ធផលនៃកិច្ចប្រជុំ ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹករបស់ខ្លួន។
Barcelona បានប្រកាសពីដំណឹងនេះកាលពីយប់មិញ ជាមួយនឹងសេចក្ដីថ្លែងអំណរគុណដល់ Xavi Hernandez សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់កន្លងមក។ យ៉ាងណាមិញ ក្លឹបមិនទាន់បានបង្ហាញមុខគ្រូបង្វឹកថ្មីដែលនឹងមកជំនួសគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនៅឡើយទេ។ ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា លោក Hansi Flick គឺជាបេក្ខភាពដែលមានភាគរយខ្ពស់បំផុត ដែលនឹងមកដឹកនាំនៅ Camp Nou។
សូមរំលឹកផងដែរថា លោក Xavi Hernandez បានចូលមកដឹកនាំក្លឹប Barcelona កាលពីខែវិច្ឆិកា ឆ្នាំ 2021។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានស្ដារនូវទម្រង់លេងរបស់ក្រុមដែលស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន និងបន្តស្នាដៃ ដោយបានឈ្នះពានលីគក្នុងរដូវកាលបន្ទាប់ឆ្នាំ 2022/2023។ រដូវកាលនោះដដែល គាត់ក៏បានឈ្នះពាន Super Cup ជាមួយក្លឹបផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
Thiago Almada អាចនឹងចាកចេញទៅលេងនៅលីគកំពូលនៃប្រទេសប្រេស៊ីល