បាល់ទាត់អន្តរជាតិ
Real Madrid ស្វាគមន៍ការត្រឡប់មកវិញរបស់ខ្សែការពារ Rafa Marin
រឿងដ៏ទំនងមួយអាចកើតឡើងនៅរដូវកាលក្រោយ គឺខ្សែការពារកណ្តាល Rafa Marin នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ដែលស្ថិតក្នុងគម្រោងរបស់ក្លឹបអធិរាជស Real Madrid។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានចំណាយពេលពេញមួយរដូវកាលដោយការខ្ចីទៅកាន់ក្លឹប Alaves។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះគេហទំព័រផ្លូវការរបស់ក្លឹប Alaves បានប្រកាសថា៖ រយៈពេលខ្ចីជើងរបស់ Rafa Marin បានផុតកំណត់ហើយ គាត់នឹងត្រឡប់ទៅក្លឹបដើម (Real Madrid) របស់គាត់វិញ។ ដូចគ្នានេះដែរ កាលពីមុនលោក Carlo Ancelotti ធ្លាប់បានសម្តែងការពេញចិត្តជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Rafa Marin ហើយមិនបានបដិសេធការវិលត្រឡប់មកវិញរបស់ខ្សែការពាររូបនេះ នៅរដូវកាលក្រោយឡើយ។
នៅរដូវកាល 2023/2024 ដែលទើបនឹងនបញ្ចប់ទៅថ្មីៗនេះ Real Madrid បានជួបនឹងបញ្ហារបួសខ្សែការពារកណ្តាលរបស់ពួកគេជាបន្តបន្ទាប់រហូតដល់ទាញទម្លាក់ Tchouameni ដែលជាខ្សែបម្រើកណ្ដាលឲ្យចុះមកលេងនៅតំបន់ការពារកណ្ដាលវិញ។ ដូច្នេះវត្តមានរបស់ Rafa Marin គឺជារឿងដ៏ល្អមួយ សម្រាប់រដូវកាលក្រោយ។ ខ្សែការពាររូបនេះត្រូវបានគេរំពឹងថា នឹងមកជំនួសកន្លែងរបស់ Nacho Fernandez ដែលកំពុងត្រៀមចាកចេញពី Real Madrid នាពេលឆាប់ៗខាងមុខ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ