បាល់ទាត់អន្តរជាតិ
Liverpool ប្រកាសពីការចាកចេញរបស់កីឡាករឆ្នើម 2 រូប
![](https://x-sportkh.com/wp-content/uploads/2024/06/article-003866-1.jpg)
កីឡាករជើងចាស់របស់ Liverpool ចំនួន 2 រូប ត្រូវបានប្រកាសជាផ្លូវការណ៍ថា នឹងចាកចេញពីក្លឹប ដោយសារផុតកុងត្រា។ យោងទៅតាមសេចក្តីថ្លែងការណ៍របស់ Liverpool បានឲ្យដឹងថា ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្រុមនៅពេលកុងត្រារបស់ពួកគេផុតកំណត់ ក្នុងខែនេះ។
យ៉ាងណាមិញ ខ្សែការពារកណ្តាល Joel Matip គឺជាកីឡាករចាស់វស្សាបំផុតមួយរូបរបស់ក្លឹប និងបានលេងប្រកួតសរុប 200 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់។ ខ្សែការពាររូបនេះ ធ្លាប់បានឈ្នះពានចំនួន 7 ជាមួយក្លឹប ដោយក្នុងនោះមានទាំងពាន UCL និង Premier League ផងដែរ។
ដោយឡែកសម្រាប់ Thiago Alcantara វិញ គាត់លេងបានប្រកួតសរុប 98 ប្រកួត គិតចាប់តាំងពីផ្ទេរមកចូលរួមជាមួយ Liverpool ក្នុងអំឡុងឆ្នាំ 2020។ ខ្សែបម្រើឆ្នើមរូបនេះបានឈ្នះពានរង្វាន់ FA Cup និង Comminuty Shield។ ទន្ទឹមនឹងនេះដែរ Thiago Alcantara ត្រូវបានគេដឹងថា អាចនឹងចូលរួមជាមួយក្លឹបមួយនៅទឹកដីអេស្ប៉ាញ ខណៈដែលគាត់កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Girona និងអតីតក្លឹបចាស់ FC Barcelona។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann សម្តែងការមិនសប្បាយចិត្តជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិលោក Didier Deschamps