បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Laporta ពន្យល់មូលហេតុនៃការសម្រេចចិត្តបណ្ដេញ Xavi ចេញពីតំណែង
ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បានឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាគាត់សម្រេចចិត្តបណ្តេញគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ គឺលោក Xavi Hernandez ចេញពីតំណែង។ យ៉ាងណាមិញ កន្លងមកបន្ទាប់ពី Xavi ត្រូវបានប្រកាសថា នឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Barcelona នៅមិនទាន់មានការបកស្រាយលម្អិតណាមួយបញ្ជាក់ពីមូលហេតុនោះទេ។
ថ្មីៗនេះ Laporta បានប្រាប់ទៅកាន់កាសែត Mundo Deportivo ថា៖ “ស្ថានភាពគ្រប់យ៉ាងហាក់ដូចជាការបង្ខិតបង្ខំបន្តិច នៅពេលយើងសម្រេចចិត្តបន្តជាមួយគាត់ (Xavi)។ ទោះយ៉ាងណាក៏ដោយ នៅពេលនោះមានផ្លាស់ប្តូរមតិយោបល់របស់គាត់ ជាមួយនាយកកីឡាលោក Deco ទាក់ទងនឹងកំណែទម្រុងក្រុម។ ដូច្នេះបានបង្ខំខ្ញុំឲ្យពិចារណាឡើងវិញ អំពីរឿងនោះ ហើយខ្ញុំមានអារម្មណ៍ថា ក្រុមត្រូវការកម្លាំងជម្រុញថ្មី ដើម្បីការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាក ជាមួយនឹងអតីតវីរបុរសរបស់ក្លឹប Barcelona។ បេះដូងខ្ញុំប្រាប់ខ្ញុំថា Xavi គួរតែនៅ ប៉ុន្តែខួរក្បាលរបស់ខ្ញុំ ត្រូវតែសម្រេចចិត្តផ្សេងពីនេះ”។
គួររំលឹកផងដែរថា នៅថ្ងៃទី 24 ខែឧសភា កន្លងទៅក្លឹប Barcelona បានប្រកាសបណ្ដេញ Xavi ចេញពីតំណែង។ គ្រូបង្វឹកវ័យ 44 រូបនេះ បានដឹកនាំក្លឹបកាតាឡាន់តាំងពីឆ្នាំ 2021។ គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona ត្រូវបានប្រកាសរួចហើយគឺលោក Hansi Flick។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ