បាល់ទាត់អន្តរជាតិ
De Bruyne ថា ខ្លួនអាចនឹងទៅលេងនៅអារ៉ាប៊ីសាអូឌីត ក្នុងកាលៈទេសៈណាមួយ

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne របស់ក្លឹបមេឃខៀវ Manchester City បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយជាមួយ HLN ថា គាត់មិនច្រានចោលការលើកឡើងដែលផ្សារភ្ជាប់ការបន្តអាជីពរបស់គាត់នៅក្លឹបបាល់ទាត់ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ។
កីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ 32 ឆ្នាំរូបនេះ បានលេងឲ្យក្លឹប Man City តាំងពីថ្ងៃទី 30 ខែសីហា ឆ្នាំ 2015 ហើយកុងត្រារបស់គាត់ជាមួយក្លឹបនឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ ក្នុងរដូវកាល 2023/2024 ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ De Bruyne បានឈ្នះពាន Premier League ជាមួយនឹងការរួមចំណែកស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង Assists បាន 10 ដង។
យ៉ាងណាមិញ Kevin De Bruyne បាននិយាយកាលពីពេលថ្មីៗនេះថា៖ “នៅអាយុរបស់ខ្ញុំ អ្នកត្រូវតែបើកចំហចំពោះអ្វីៗគ្រប់យ៉ាងដែលអាចកើតឡើង។ ប្រសិនបើខ្ញុំលេងនៅទីនោះ (អារ៉ាប់) រយៈពេល 2 ឆ្នាំ ខ្ញុំនឹងអាចរកប្រាក់បានច្រើនបំផុត។ ពីមុនមក ខ្ញុំគិតថា នឹងចំណាយពេលលេងបាល់ទាត់យ៉ាងហោចណាស់ 15 ឆ្នាំ។ ខ្ញុំប្រហែលជាមិនទាន់ឈានដល់ចំនួននោះ នៅឡើយទេ”។
ប្រភព: Telecomasia