បាល់ទាត់អន្តរជាតិ
បិសាចក្រហម ត្រៀមចាយ 60 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមមួយរូបរបស់ក្លឹប Atalanta BC
![](https://x-sportkh.com/wp-content/uploads/2024/06/article-003891-1.jpg)
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការចំណាយជិត 60 លានផោន ដើម្បីឈ្នះការប្រជែងយកខ្សែបម្រើឆ្នើមប្រចាំទឹកដី Serie A។ យ៉ាងណាមិញកីឡាករដែល បិសាចក្រហមដាក់គោលដៅចង់បាននោះគឺ Teun Koopmeiners របស់ក្លឹប Atalanta BC។
ខ្សែបម្រើសញ្ជាតិហូឡង់ Teun Koopmeiners នឹងមានភាគរយខ្ពស់បំផុតក្នុងការចាកចេញពីទឹកដីអ៊ីតាលី ដើម្បីផ្ទេរមកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេស ព្រោះក្លឹបធំៗជាច្រើនរបស់ Premier League កំពុងទាក់ទងចង់បានគេ។ កាលពីរដូវកាលមុន (2023-2024) Teun Koopmeiners បានក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការជួយក្លឹបរបស់ខ្លួនឲ្យដណ្ដើមបានពាន Europa League ដោយលត់ Bayer Leverkusen 3-0 ក្នុងវគ្គផ្ដាច់ព្រ័ត។
ទោះបីជាមានកុងត្រាជាមួយ Atalanta BC រហូតដល់រដូវក្តៅឆ្នាំ 2027 ក៏ដោយ Koopmeiners ទំនងជាត្រូវបានលក់ក្នុងតម្លៃដ៏ខ្ពស់មួយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយបើយោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា Man United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់សំណើរទៅកាន់ក្លឹប Atalanta។ ពួកគេនឹងដាក់ដេញថ្លៃយ៉ាងហោចណាស់ 60 លានអឺរ៉ូ (51 លានផោន) ហើយការដេញថ្លៃនោះនឹងអាចឡើងដល់ 70 លានអឺរ៉ូ (59.6 លានផោន) ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
អ្នកចាំទីក្រុមជម្រើសជាតិហ្សកហ្ស៊ី ក្លាយជាកីឡាករដែលសង្គ្រោះបាល់បានច្រើនជាងគេក្នុងវគ្គចែកពូល Euro 2024