បាល់ទាត់អន្តរជាតិ
Tottenham Hotspur ទម្លាក់តម្លៃលក់ខ្សែបម្រើ Giovani Lo Celso
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានប្រាប់ឲ្យដឹងពីតម្លៃលក់ខ្សែបម្រើរបស់ខ្លួន Giovani Lo Celso ជាថ្មីម្ដងទៀត គឺមានចំនួន 15 លានផោន។ ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ហាក់មានបំណងក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ។
ថ្មីៗនេះ Tottenham Hotspur បានបញ្ជាក់ពីការចាកចេញរបស់ Eric Dier, Ivan Perisic, Japhet Tanganga និង Ryan Sessegnon ខណៈដែលការចាកចេញរបស់ Tanguy Ndombele ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
Tottenham Hotspur ក៏គ្រោងនឹងដក Lo Celso ចេញពីក្រុមរបស់ពួកគេដែរ បន្ទាប់ពីកីឡាកររូបនេះ បង្ហាញខ្លួនមិនសូវល្អកាលពីកំឡុងរដូវកាល 2023-2024 កន្លងទៅ។ ខ្សែបម្រើរូបនេះ បង្ហាញខ្លួនជាជម្រើសដំបូងបានតែ 4 ដងប៉ុណ្ណោះក្នុងចំណោម 22 ប្រកួត នៅក្នុងក្របខ័ណ្ឌ Premier League។
យោងតាមរបាយការណ៍ពី Football Insider បានរាយការណ៍ថា Tottenham Hotspur នឹងសុខចិត្តទម្លាក់តម្លៃលក់ Lo Celso ដែលពួកគេចង់បានកាលពីមុនប្រមាណជា 50 លានផោន មកនៅត្រឹមតែ 15 លានផោនវិញប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ3 days ago
Thiago Almada អាចនឹងចាកចេញទៅលេងនៅលីគកំពូលនៃប្រទេសប្រេស៊ីល