បាល់ទាត់អន្តរជាតិ
Leicester City ចង់តែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
ក្លឹប Leicester City ទើបតែចាកចេញពីក្របខ័ណ្ឌ Championship ទៅ Premier League វិញនៅរដូវកាលក្រោយ ហើយភ្លាមៗនោះពួកគេក៏បាត់បង់គ្រូបង្វឹករបស់ខ្លួនដែរ។ លោក Enzo Maresca បានចាកចេញពី Leicester City បន្ទាប់ពីបានទទួលយកសំណើររបស់ក្លឹប Chelsea ដើម្បីដឹកនាំនៅ Stamford Bridge រដូវកាលក្រោយ។
យោងតាម The Telegraph បានរាយការណ៍ថា Leicester City បានទាក់ទងមកកាន់អ្នកតំណាងរបស់លោក Graham Potter ដើម្បីចង់បានគាត់ទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ គេបានដឹងថា អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និង Brighton រូបនេះ គឺជាគោលដៅអាទិភាពដំបូងរបស់ Leicester។
ទោះជាយ៉ាងណាក៏ដោយ ការឈានដល់កិច្ចព្រមព្រៀងជាមួយគ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ 49 ឆ្នាំរូបនេះ នឹងមិនងាយស្រួលដូចការរំពឹងទុកពេកនោះទេ។ ដូច្នេះហើយ Leicester City ក៏បានកំណត់បេក្ខភាពមួយផ្សេងទៀតផងដែរ សម្រាប់តំណែងជាគ្រូបង្វឹករបស់ខ្លួន គឺលោក Carlos Corberan ក្នុងករណីដែល Graham Potter មិនព្រមចូលរួមជាមួយពួកគេ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ