បាល់ទាត់អន្តរជាតិ
Pep Guardiola បញ្ជាក់ថា នឹងមិនត្រឡប់មកដឹកនាំនៅ Barcelona វិញឡើយ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003905-1.jpg)
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក Fabrizio Romano កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងលទ្ធភាពដែលគាត់អាចនឹងមកដឹកនាំនៅអតីតក្លឹបចាស់ Barcelona វិញ រឺអត់។
នៅពេលត្រូវបានសួរអំពីការវិលត្រឡប់ទៅកាន់ក្លឹបកាតាឡាន់ FC Barcelona នាពេលវេលាណាមួយ លោក Pep Guardiola បានតបដោយខ្លីថា “ទ្វារត្រូវបានបិទទៅហើយ”។ យ៉ាងណាមិញ យើងអាចវិនិច្ឆ័យបានថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមិនត្រឡប់ទៅអតីតក្លឹបដែលគាត់ធ្លាប់ដឹកនាំនោះទេ។ Pep Guardiola ត្រូវបានគេគិតថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Man City នៅឆ្នាំ 2025 ហើយគាត់អាចនឹងចូលរួមជាមួយក្លឹបក្នុងប្រទេសអ៊ីតាលី ព្រោះគាត់មិនធ្លាប់ធ្វើជាគ្រូបង្វឹកនៅក្លឹបណាមួយក្នុងក្របខណ្ឌ Serie A ឡើយ។
គួររំលឹកផងដែរថា Pep Guardiola បានដឹកនាំ Barcelona ពីឆ្នាំ 2008 ដល់ 2012 ដោយបានឈ្នះពានរង្វាន់សរុបចំនួន 14 ពាន ដែលក្នុងនោះមានពានធំៗដូចជា ពានលីគកំពូលអេស្ប៉ាញ (La Liga) ចំនួន 3, ពាន Spanish Cup ចំនួន 2 និង UEFA Champions League ចំនួន 2 ផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Kylian Mbappe ស៊ុតគ្រាប់បាល់លើកដំបូង នៅក្នុងព្រឹត្តិការណ៍ Euro
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli ឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារមួយរូបរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ2 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ