បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រអេស្ប៉ាញមិនពេញចិត្តនឹងលោក Enrique ដែលមិនប្រើប្រាស់ Rodri ក្នុងជម្រើស 11 នាក់ដំបូង
ក្រុមជម្រើសជាតិអេស្ប៉ាញ បានប៉ះជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតបើកឆាក UEFA Nations League កាលពីរំលងអាធ្រាតយប់មិញនេះ។ ដែលជាលទ្ធផល ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល 1 ទល់នឹង 1។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជម្រើស 11 ដំបូងត្រូវបានដាក់បង្ហាញ អ្នកគាំទ្រមិនសប្បាយចិត្តនឹងការដកខ្សែបម្រើ Rodri ឲ្យនៅអង្គុយកៅអីបម្រុង ហើយប្រើប្រាស់ Carlos Soler, Sergio Busquets និង Pablo Gavi នៅតំបន់បម្រើវិញ។
ដោយឡែក ខ្សែបម្រើរបស់ក្លឹប Manchester City កំពុងបង្ហាញពីទម្រង់លេង ដ៏ល្អបំផុតជាមួយក្លឹប និងទើបតែបានឈ្នះពាន Premier League ជាលើកទីបួននៅរដូវកាលនេះផងដែរ។
បួនប្រកួតចុងក្រោយដែលក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះជាមួយ ព័រទុយហ្គាល់ មានលទ្ធផលស្មើគ្នាទាំងបួន ទាំងការប្រកួតមិត្តភាព និងប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ៗ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo